កោះ Co To - ជាកន្លែងឋានសួរ

leftcenterrightdel
ទេសភាពដ៏មនោរមរបស់កោះ Co To
leftcenterrightdel
 
leftcenterrightdel
កោះ Co To ទាក់ទាញភ្ញៀវទេសចរដោយទឹកសមុទ្រពណ៌បៃតង និងឆ្នេរខ្សាច់ស

ស្ថិតនៅទិសខាងកើតរបស់កោះ Van Don ខេត្ដ Quang Ninh ស្រុកកោះ Co To ជាប់ចំណាត់ថ្នាក់ក្រុម ១០ កោះស្អាតបំផុតនៅវៀតណាម ក្នុងនោះរួមមានកោះ Phu Quoc កោះ Nam Du កោះ Ly Son មានទេសភាពដ៏ស្រស់ស្អាត ឋានមនោរមដូចជាឆ្នេរខ្សាច់សលាតសន្ធឹង ទឹកពណ៌បៃតងខៀវស្រងាត់។ ហើយនៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះកោះ Co To បានក្លាយទៅជាទីកន្លែងទេសចរណ៍នាំមុខគេនៅភាគខាងជើងវៀតណាម។

កោះ Quan Lan ជាកោះមួយដ៏មនោរម្យ

កោះ Quan Lan ស្ថិតនៅក្នុងឈូង Bai Tu Long ចំណុះស្រុកកោះ Van Don ខេត្ដ Quang Ninh។ នេះគឺជាកោះមួយនៅតែរក្សាស្ថានភាពដើមនៃធម្មជាតិ។ បច្ចុប្បន្នប្រជាជនរស់នៅលើកោះមានប្រមាណ ៥,០០០ នាក់ ហើយភាគច្រើនពួកគេប្រកបមុខរបរធ្វេនេសាទ និងទេសចរណ៍។ ភ្ញៀវទេសចរមកដល់កោះ Quan Lan ភាគច្រើនចាប់អារម្មណ៍នឹងទេសភាពធម្មជាតិដ៏ស្អាត មនោរមរបស់ឆ្នេរខ្សាច់សលាតសន្ធឹង និងទឹកសមុទ្រពណ៌បៃតងដែលបានទាក់ទាញភ្ញៀវទេសចរមកកាន់កោះ Quan Lan កាន់តែច្រើន។

leftcenterrightdel
 
leftcenterrightdel
ទេសភាពដ៏ស្អាតនៅកោះ Quan Lan
leftcenterrightdel
ឆ្នេរខ្សាច់សលាត់សន្ធឹងនៅលើកោះ Quan Lan
leftcenterrightdel
ភោជនីយដ្ឋានមួយនៅកោះ Quan Lan
leftcenterrightdel
គ្រឿងសមុទ្រដ៏ស្រស់ និងឆ្ងាញ់នៅលើកោះ

កោះ Cat Ba - ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ

leftcenterrightdel
គោលដៅទេសចរណ៍គួរឲ្យទាក់ទាញភ្ញៀវទេសចរដោយទឹលសមុទ្រខៀវស្រងាត់ ភ្នំរកេតរកូត

 

កោះ Cat Ba មានកោះធំតូចចំនួន ៣៦៧ ក្នុងនោះកោះល្បីឈ្មោះបំផុតគឺកោះ Cat Ba ត្រូវបានគេស្គាល់ផងដែរថាជាកោះត្បូងស្ថិតនៅ​ភាគអាគ្នេយ៍នៃទីក្រុង Hai Phong។ នៅទីនេះមានសមុទ្រ ព្រៃឈើបានក្លាយទៅជាគោលដៅទេសចរណ៍គួរឲ្យទាក់ទាញភ្ញៀវទេសចរ៕

បកប្រែដោយ Thanh Cong