leftcenterrightdel
ខេត្ត Quang Binh (រូបថត៖ ndh.vn)

ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី១ ឧសភា មុននេះ ភ្ញៀវទេសចរមកខេត្ត Quang Binh ប្រមាណ ១៨៤ ពាន់នាក់ កើនឡើង១៥% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៧ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិនិយាយដោយឡែកទទួលបាន ៩,០០០នាក់។ ឆ្នាំ២០១៨ ខេត្ត Quang Binh ខិតខំទទួលភ្ញៀវទេសចរជាង ៣លាននាក់ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិ ១២០ ពាន់នាក់។ ខេត្តនឹងបន្តផ្តោតទៅលើការអភិវឌ្ឍវិស័យទេសចរណ៍តភ្ជាប់នឹងការអភិរក្សវប្បធម៌ កេរិ៍្តដំណែលប្រវត្តិសាស្រ្ត ប្រើប្រាស់ប្រកបដោយប្រសិទ្ធ​ភាពនូវធនធានធម្មជាតិ បង្កើតការងារធ្វើ និងលើកកម្ពស់ជីវភាពរស់នៅឲ្យប្រជាជន៕

បកប្រែដោយ Thuy Anh