leftcenterrightdel
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញចូលរួម និងវាយស្គរបើកពិធីបុណ្យ Ba Trieu ឆ្នាំ២០១៨ (រូបថត៖vnanet.vn)

ពិធីរំលឹកខួបលើកទី១៧៧០នៃការទទួលមរណភាពរបស់វីរៈនារី Trieu Thi Trinh និងបើពិធីបុណ្យ Ba Trieu បានប្រព្រឹត្តទៅតាមពិធីបុណ្យជាប្រពៃណីរបស់ប្រទេសវៀតណាម។ នេះគឺជាព្រឹត្តិការណ៍វប្បធម៌ដ៏ធំមួយរបស់ខេត្ត Thanh Hoa ដើម្បីរំលឹកនូវគុណូបការៈដ៏ធំធេងរបស់វីរៈនារី Trieu Thi Trinh  ព្រមទាំងផ្សព្វផ្សាយអំពីវប្បធម៌ និងស្ថាបត្យកម្មដ៏វិសេសវិសាលនៅកេរ្តិ៍ដំណែលប្រវត្តិសាស្រ្តស្ការបូជា  Ba Trieu រួមនឹងសក្តានុពលទេសចរណ៍របស់ខេត្តជូនភ្ញៀវជាតិ និងអន្តរជាតិទៀតផងដែរ៕

បកប្រែដោយ Thanh Cong