ក្នុងដំណើរកំសាន្ដមកកាន់វៀតណាម លោក Chris Schalkx ដែលត្រូវទាក់ចិត្ដដោយរូបភាពដ៏សាមាញ្ញ និងស្រស់ស្អាតនៅតំបន់ទេសចរណ៍ល្បីឈ្មោះ ដូចជានៅទីក្រុងហាណូយ, ខេត្ដ Ninh Binh, ក្រុង Hoi An,  ទីក្រុងហូជីមិញ និងតំបន់វាលទំនាបទន្លេ Cuu Long។

ក្នុងរូបភាពដំបូងដែលបានផ្សាយលើកាសែត The Guardian លោក Chris Schalkx បានថតរូបមនុស្សម្នាក់ដែលកំពុងដឹកកង់ចាស់មួយគ្រឿងផ្ទុកផ្កា នៅពេលព្រឹកព្រលឹម។

leftcenterrightdel
 

លោក Chris Schalkx  ចែករំលែកថា “នៅលើពិភពលោកមិនសូវមានទីក្រុងណាមួយដែលមានទេសភាពដ៏ស្រស់ស្អាតដូចទីក្រុងហាណូយឡើយ ជាកន្លែងដែលមានបឹងទឹក ផ្លូវត្រូវបានគ្របដណ្ដប់ទៅដោយដើមឈើជាមួយនឹងអគារមានលក្ខណៈបែបស្ថាបត្យកម្មបារាំង។

leftcenterrightdel
 
leftcenterrightdel
 

នៅក្នុងរូបថតបន្ទាប់លោក Chris Schalkx បានរំឭកដល់អ្នកទេសចរដែលមានគម្រោងមកកាន់ប្រទេសវៀតណាមថា "ទោះបីជាអ្នកបានសាកល្បងពិសារគុយទាវ នំបុ័ង គឺអ្នកគួរតែលាងមាត់ដោយបង្អែម ពីព្រោះបង្អែមជាមុខម្ហូបមានរសជាតិឈ្ងុយឆ្ងាញ់និងជាមុខម្ហូបពេញនិយមដែលមនុស្សជាច្រើនចូលចិត្ដ។

leftcenterrightdel
 

ធ្វើដំណើរប្រហែល ៩០ នាទីពីទីក្រុងហាណូយមកកាន់ខេត្ដ Ninh Binh (ភាគខាងជើងវៀតណាម) ជាកន្លែងមួយដែលមនុស្សអាចចេញពីក្រុងដ៏អ៊ូអរ ដើម្បីទៅដើរលេងកំសាន្ដ ។ ទេសភាពដ៏មហិមា និងមនោរម្យរបស់រូង Hang Mua ខេត្ដ Ninh Binh លេចឡើងក្នុងរូបថតទី ៣ របស់ Chris Schalkx ។

leftcenterrightdel
 

ទីក្រុងបុរាណ Hoi An (ភាគកណ្តាលវៀតណាម) មានលក្ខណៈពិសេសដោយផ្ទាំងជញ្ជាំងបានលាភថ្នាំពណ៌លឿងដែលធ្វើឲ្យក្រុងនេះមានភាពចម្លែកដាច់ដោយឡែកថែមទៀត។ លោក Chris បញ្ជាក់ថា Hoi An ជាទីក្រុងស្អាតជាងគេនៅវៀតណាម។

leftcenterrightdel
 

មកដល់ទីក្រុងហូជីមិញ (ភាគខាងត្បូង) លោក Chris Schalkx មានអារម្មណ៍ឆ្ងល់ដោយវប្បធម៌កាហ្វេនៃទីក្រុងនេះ។ "គ្មានផ្លូវណា មួយនៅទីក្រុងហូជីមិញដែលគ្មានហាងលក់កាហ្វេដែរ "។

leftcenterrightdel
 

រូបថតចុងក្រោយនៅលើកាសែត The Guardian គឺជារូបភាពអំពីតំបន់វាលទំនាបទន្លេ Cuu Long ។ មកដល់ទីនេះអ្នកទេសចរអាចទស្សនាវាលស្រែស្រូវ វាលផ្កា និងភូមិមានភាពស្ងប់ស្ងាត់ សុខសាន្ដដែរ។ លោក Chris Schalkx ចែករំលែកថា អ្នកទេសចរគួរតែធ្វើដំណើរដោយទូកដើម្បីអាចទស្សានគយគន់ទេសភាពដ៏ស្រស់ស្អាតនៃតំបន់វាលទំនាបទន្លេ Cuu Long នេះ៕

រូបថត៖ Chris Schalkx

បកប្រែដោយ Pham Diep