leftcenterrightdel
 វៀតណាមទាក់ទាញភ្ញៀវទស្សនាជាច្រើននៅក្នុងផ្សារណាត់ទេសចរណ៍ Ottawa (ប្រទេសកាណាដា) (រូបថត៖ vnanet.vn)

ស្តង់តាំងបង្ហាញរបស់ស្ថានទូតវៀតណាមប្រចាំនៅកាណាដា ត្រូវបានតុងតែងឡើងគួរឲ្យចាប់អារម្មណ៍ និងលេចធ្លោនៅចំកណ្តាលផ្សារណាត់នេះ ដោយមានទស្សនាវដ្ដីបោះពុម្ភអំពី ទេសចរណ៍ល្បីៗនិងការតាំងបង្ហាញវត្ថុតាងគួរឲ្យទាក់ភែ្នក។ ក្រៅពីនេះ ផ្សារណាត់នេះក៏មានសកម្មភាពផ្សេងៗទៀត ដូចជា ការឧទេ្ទសនាមអំពីម្ហូបជាប្រពៃណីប្រចាំតំបន់ និងការរៀបចំព្រឹត្តិការណ៍ "ម៉ោងសុភមង្គល អាស៊ាន" ជាដើម។

ផ្សារណាត់ទេសចរណ៍និងសំរាកលំហែកាយលើកទី២៤នេះបានទាក់ទាញភ្ញៀវចំនួន ១៧.០០០ នាក់។ រីឯស្តង់វៀតណាមបានទាក់ទាញភ្ញៀវជាង ១.០០០ នាក់ផងដែរ៕

តាម vovworld.vn