leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Pham Van Huan អគ្គនាយកនិពន្ធកាសែតកងទ័ពប្រជាជនជម្រាបជូនប្រធានរដ្ឋលោកTran Dai Quang អំពីស្នាដៃមួយចំនួនរបស់កាសែតកងទ័ពប្រជាជន

ថ្លែងមតិក្នុងពិធី លោកប្រធានរដ្ឋបានមានប្រសាសន៍ថា វិស័យសារព័ត៌មានត្រូវបន្តពង្រីកតួនាទីសំខាន់របស់ខ្លួនក្នុងការផ្សព្វផ្សាយអំពីគោលមាគ៌ារបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ អនុវត្តន៍អោយបានល្អថែមទៀតនូវតួនាទីកំណត់មតិសាធារណៈ និងជាស្ពានតភ្ជាប់រវាងបក្ស រដ្ឋជាមួយប្រជាជន។ ទន្ទឹមនឹងនោះ វិស័យសារព័ត៌មានត្រូវចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងទស្សនៈខុសឆ្គង រួមចំណែកក្នុងការធ្វើអោយបរាជ័យនូវរាល់ឧបាយកលរបស់ពួកសត្រូវ ប្រតិកិរិយា។

leftcenterrightdel
លោកប្រធានរដ្ឋTran Dai Quang ទស្សនាស្ដង់ពិព័រណ៌នានានៅក្នុងពិធីតាំងពិព័រណ៌សារព័ត៌មានទូទាំងប្រទេសនាឆ្នាំ២០១៨

នៅក្នុងពិធីតាំងពិព័រណ៌សារព័ត៌មានឆ្នាំ២០១៨នេះ គណៈកម្មការរៀបចំបានប្រគល់ពានរង្វាន់ជាច្រើនជូនអង្គភាពដែលមានសា្នដៃល្អ។

leftcenterrightdel
លោកប្រធានរដ្ឋ Tran Dai Quang ប្រគល់ពានរង្វាន់ថ្នាក់​ A ជូនអង្គភាពដែលមានស្តង់ពិព័រណ៌វិសេសវិសាលនិងគួរអោយចាប់អារម្មណ៍បំផុត

ដើម្បីសម្តែងនូវមនោសញ្ចេតនាសម្រាប់យុទ្ធជននៅតំបន់ព្រំដែន កោះសមុទ្រ ដែលកំពុងបំពេញភារកិច្ចការពារអធិបតេយ្យភាពជាតិ គណៈកម្មការរៀបចំបានសម្រេចចិត្តប្រគល់សៀវភៅនិងរូបភាពទាំងអស់នៅក្នុងពិធីតាំងពិព័រណ៌សារព័ត៌មានជូនកម្មាភិបាល យុទ្ធជនកងទ័ពជើងទឹក៕

បកប្រែដោយ Duy Hoan