leftcenterrightdel
ទិដ្ឋភាពទីក្រុងដាណាំង

ជាទីមកដល់ដ៏ទាក់ទាញអារម្មណ៍

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចំនួនភ្ញៀវទេសចរមកកាន់ទីក្រុងដាណាំងកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ នៅត្រឹមឆ្នាំ ២០១៧ នោះ ចំនួនភ្ញៀវទេសចរសរុបមកលេងកំសាន្តនៅទីក្រុង ដាណាំង គឺប្រមាណ ៦,៦ លាននាក់ កើនឡើង ១៩% បើធៀននឹងឆ្នាំ ២០១៦ ដែលក្នុងនោះ ចំនួនភ្ញៀវទេសចរអន្តរជាតិគឺ ២,៣ លាននាក់ កើនឡើង ៣៦,៨%  រីឯភ្ញៀងក្នុងស្រុកគឺ ៤,៣ លាននាក់ កើនឡើង ១១.៣%។ កិត្យានុភាពនៃវិស័យទេសចរណ៍ទីក្រុងដាណាំង បានរំលេចឡើងលើផែនទីទេសចរណ៍ទាំង នៅវៀតណាម និងសកលលោកផងដែរ។ ទីក្រុងដាណាំងត្រូវបានបណ្តាអង្គការ ទស្សនាវដ្តី និងគេហទំព័រជាច្រើនដែលល្បីល្បាញលើពិភពលោកជ្រើសរើស និងធ្វើចំណាត់ថ្នាក់ជាទីមកដល់មួយក្នុងចំណោមទីមកដល់ទាក់ទាញអារម្មណ៍បំផុត ទាំង១០ នៅទ្វីបអាស៊ី, មានឆ្នេរសមុទ្រ Non Nuoc និង An Bang ស្ថិតក្នុងចំណោមឆ្នេរសមុទ្រស្អាតបំផុតទាំង ២៥ នៅអាស៊ី ។ ហើយនាពេលថ្មីៗនេះ គេហទំព័រ Airbnb ដ៏ល្បីឈ្មោះលើលោកបានជ្រើសរើសទីក្រុងដាណាំង ជាទីមកដល់មួយក្នុងចំណោមទីមក​ដល់​ឈានមុខគេក្នុងនិន្នាការទេសចរណ៍លើពិភពលោក។

ក្នុងរយៈពេលកន្លងមក ទីក្រុងដាណាំងបានរៀបចំព្រឹត្តិការណ៍សំខាន់ៗសម្រាប់ភ្ញៀវទេសចរដូចជា៖ មហាសន្និបាតទេសចរណ៍វាយកូនហ្គុលអាស៊ីឆ្នាំ ២០១៧, បុណ្យបាញ់កាំជ្រួចផ្កាភ្លើងអន្តរជាតិ ដាណាំង ឆ្នាំ ២០១៧, កម្មវិធីដាណាំង - ទីមកដល់នារដូវប្រាំង ឆ្នាំ ២០១៧ ហើយជាពិសេសគឺព្រឹត្តិការណ៍នៃសប្តាហ៍កំពូល APEC 2017 ជាដើម។ ហើយទីក្រុង ដាណាំង បានឆ្លៀតឱកាសនេះដើម្បីផ្សព្វផ្សាយពីរូបភាពនៃទីក្រុងទេសចរណ៍ប្រកបដោយវ័យក្មេង រស់រវើក ស្រឡាញ់ រាប់អានភ្ញៀវ ហើយបានរួមចំណែកលើកស្ទួយ កិត្យានុភាពរបស់ទីក្រុងដាណាំងលើឆាកអន្តរជាតិ ដូចជាការដាក់បញ្ចូលនូវការផ្សព្វផ្សាយពី APEC 2017 ជាមួយរាល់កម្មវិធីជំរុញ ផ្សព្វផ្សាយទេសចរណ៍...

leftcenterrightdel
ទិដ្ឋភាពទីក្រុងដាណាំង

ហេតុអ្វីបានជាផលិតផលទេសចរណ៍មានសមត្ថភាពប្រកួតប្រជែងយ៉ាងខ្លាំង

ដោយសារមានការតម្រង់ទិសក្នុងការកសាង និងការអភិវឌ្ឍទីក្រុងដាណាំងក្នុងសម័យឧស្សាហូបនីយកម្មនៃប្រទេសជាតិ គឺផ្តោតសំខាន់ទៅលើការវិនិយោគចូលវិស័យទេសចរណ៍ ដើម្បីក្លាយទៅជាវិស័យសេដ្ឋកិច្ចមុតស្រួចនៃទីក្រុង។

អាស្រ័យហេតុនោះ ទីក្រុងដាណាំងបានផ្តោតសំខាន់ទៅលើការផ្លាស់ថ្មីនូវគំនិតគន្លងអភិវឌ្ឍលើវិស័យទេសចរណ៍ ដើម្បីបង្កើតឡើងការអភិវឌ្ឍយ៉ាងខ្លាំងក្លា។ លើកកម្ពស់គុណភាពក្នុងការធ្វើអាជីវកម្ម ការផ្តល់សេវាកម្ម ទំនើបកម្ម និងការអភិវឌ្ឍប្រកបដោយចីរភាព។ បង្កើតឡើងនូវបរិយាកាសអំណោយផលសម្រាប់សហគ្រាស និងសហគមន៍អភិវឌ្ឍលើវិស័យទេសចរណ៍ ផ្តល់អាទិភាពក្នុងការពង្រីក សេវាកម្មលំហែកាយនៅសមុទ្រ សេវាកម្មទិញលក់ សេវាកម្មពិសារម្ហូបអាហារ សេវាកម្មលេងកំសាន្ត។ល។

ដើម្បីវិស័យទេសចរណ៍កាន់តែអភិវឌ្ឍប្រកបដោយចីរភាព និងប្រាកដប្រជាទាក់ទាញអារម្មណ៍ភ្ញៀវទេសចរណ៍នោះ វិស័យទេសចរណ៍ទីក្រុងដាណាំងត្រូវតែសហការជាមួយបណ្តាស្ថាប័នមានសមត្ថកិច្ច ដែលពាក់ព័ន្ធ ដើម្បីផ្តល់ប្រឹក្សាជូនថ្នាក់ដឹកនាំទីក្រុង បំពេញបន្ថែមនូវហេដ្ឋារចនាសម្ព័ន្ធ ធ្វើការកែលម្អ មុខមាត់ទីក្រុង ការលើកកម្ពស់ចំណេះដឹងរបស់ប្រជាជនក្នុងការរក្សាបរិស្ថានសមុទ្រ ការធានា សុវត្ថិភាពសម្រាប់ភ្ញៀវទេសចរមកលេងកំសាន្ត។ បន្តជំរុញយ៉ាងខ្លាំងការផ្សាភ្ជាប់រវាងតំបន់ទេសចេណ៍ទាំងបី គឺ Thua Thien – Hue, Da Nang, Quang Nam។ ជំរុញការផ្សព្វផ្សាយពីការធ្វើជាម្ចាស់ផ្ទះរាល់ព្រឹត្តិការណ៍សំខាន់ៗក្នុងវិស័យ វប្បធម៌ កីឡា ទេសចរណ៍។ ព្រមទាំងសហការជាមួយរាល់ស្ថាប័នមានសមត្ថកិច្ច ដើម្បីបន្តបើកជើងហោះហើរត្រង់ជាមួយអឺរ៉ូប សហរដ្ឋអាមេរិក និងបណ្តាទីផ្សារដូចជាជប៉ុន កូរ៉េខាងត្បូង ចិន ថៃ សឹង្ហបុរី។ល។ ទន្ទឹមនឹងនោះបន្តដាក់ចេញនូវរាល់យន្តការ គោលនយោបាយដែលបង្កលក្ខណៈងាយស្រួលសម្រាប់ជួយឧបត្ថម្ភដល់សហគ្រាស ហើយនិងអំពាវនាវ និងទាក់ទាញវិនិយោគិន​មកបណ្តាក់ទុនលើវិស័យទេសចរណ៍នេះឲ្យបានច្រើនថែមទៀត៕

បកប្រែដោយ Minh Trung