leftcenterrightdel
ពិធីបុណ្យប្រាសាទព្រះមហាក្សត្រិយានី Hai Ba Trung (រូបថត៖vietnamplus.vn)

* នាថ្ងៃ ទី២១ ខែកុម្ភៈ ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ១៩៧៨ នៃការបះបោររបស់ព្រះមហាក្សត្រិយានី Hai Ba Trung និងត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ ហើយពិធីបុណ្យប្រាសាទព្រះមហាក្សត្រិយានី Hai Ba Trung ត្រូវបានរៀបចំដោយគណៈកម្មាធិការប្រជាជនស្រុក Me Linh (រដ្ឋធានីហាណូយ)។ អញ្ជើញចូលរួមពិធីបុណ្យនេះ មានវត្តមានរបស់លោកស្រី Dang Thi Ngoc Thinh អនុប្រធានរដ្ឋវៀតណាម;  លោក Trinh Dinh Dung ឧបនាយករដ្ឋមន្ត្រីវៀតណាម និងលោកស្រី Nguyen Thi Doan អតីតអនុប្រធានរដ្ឋវៀតណាម។ ពិធីបុណ្យនឹងប្រព្រឹត្តទៅដល់ ថ្ងៃទី ២៣ ខែកុម្ភៈ។

leftcenterrightdel
ការសំដែងសិល្បៈក្នុងពិធីបើកបុណ្យនៅវត្ត Huong

* នាព្រឹកថ្ងៃទី ២១ ខែកុម្ភៈ ពិធីបុណ្យនៅវត្ត Huong (ស្រុក My Duc រដ្ឋធានីហាណូយ) បានប្រព្រឹត្តទៅពិធីបើកទ្វារព្រៃ Yen Vy ។ ទោះបីមានភ្លៀងធ្លាក់ ប៉ុន្តែតាំងពីព្រលឹម ភ្ញៀវរាប់ពាន់នាក់ បានមកទស្សនាកេរ្តិ៍ដំណែលវត្ត Huong ។ ជាពិសេសក្នុងឆ្នាំនេះ ពិធីបុណ្យវត្ត Huong មានការតាំងពិព័រណ៌រូបថត ក្រោមប្រធានបទថា « វត្ត Huong ក្នុងអតីតកាល និងបច្ចុប្បន្នកាល» ដោយមានរូបថតចំនួន ១០៨ សន្លឹក ដែលថតពីឆ្នាំ ១៩២៧ មកដល់បច្ចុប្បន្ន។

leftcenterrightdel
ពិធីបុណ្យ Giong នៅវត្ត Soc Son (រដ្ឋធានីហាណូយ) (រូបថត៖ vov.vn)

* ពិធីបុណ្យ Giong នៅវត្ត Soc Son (រដ្ឋធានីហាណូយ) បានប្រព្រឹត្តទៅនាថ្ងៃទី ២១ ខែកុម្ភៈ។ ក្នុងឆ្នាំនេះ គណៈកម្មការរៀបចំបុណ្យបានចែកទេយ្យទានជូនប្រជាជនមកធ្វើបុណ្យនៅវត្ត៕

បកប្រែដោយ Van Hoa