ក្នុងនោះ ភ្ញៀវទេសចរអន្តរជាតិមកទស្សនារដ្ឋធានីហាណូយ បានប៉ាន់ប្រមាណជិត ១២៥.០០០ នាក់ដោយកើនឡើង ៣០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ភ្ញៀវទេសចរក្នុងប្រទេសត្រូវបានគេប៉ាន់ប្រមាណថាមានចំនួន ២៥០.០០០ នាក់ដោយកើនឡើង ៦% ក្នុងរយៈពេល ដូចគ្នាក្នុង ឆ្នាំ២០១៧។ ប្រាក់ចំណូលសរុបរបស់ភ្ញៀវទេសចរ ត្រូវបានគេប៉ាន់ប្រមាណសម្រេចបាន ១.២៨៣ ពាន់លានដុងដោយកើនឡើង ១៩% បើធៀបនឹងរយៈពេលដូចគ្នាកាល ពីឆ្នាំមុន។

leftcenterrightdel
ចំនួនភ្ញៀវទេសចរជិត ៣៧៥.០០០ នាក់ បានមកទស្សនារដ្ឋធានីហាណូយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីវៀតណាម (រូបថត៖ nhandan.com.vn)

ទីកន្លែងទេសចរណ៍មួយចំនួននៅក្នុងរដ្ឋធានីហាណូយបានទាក់ទាញភ្ញៀវទេសចរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ២០១៨ រួមមាន សារមន្ទីវិទូប្រជាសាស្រ្ត វៀតណាម; កេរិ៍ដំណែលកំពែងបរមរាជវាំងបុរាណ  Thang Long; ប្រាសាទ Ngoc Son; តំបន់កេរិ៍ដំណែល  Van Mieu - Quoc Tu Giam; ភូមិវប្បធម៍របស់ជនជាតិភាគតិច វៀតណាម។

បកប្រែដោយ Van Hoa