leftcenterrightdel
ពិព័រណ៌ឧទ្ទេសនាមសម្លៀកបំពាក់នៃជនជាតិវៀតណាមចំនួន ៥៤ (រូបថត៖​ vnanet.vn)

ពិព័រណ៌បានទាក់ទាញទស្សនិកជនរាប់រយនាក់មកទស្សនាជារៀងរាល់ថ្ងៃ និងការលើកសរសើរនៅក្នុងសៀវភៅអារម្មណ៍។

នេះគឺជាសកម្មភាពក្នុងក្របខ័ណ្ឌនៃកម្មវិធី “បេះដូងវៀតណាម” និងសួស្ដីឆ្នាំថ្មីតេត ២០១៨ ដោយមានសកម្មភាពជាង២០ ដែលផ្សព្វផ្សាយអំពីប្រទេស វប្បធម៌ និងមនុស្សវៀតណាម។

នៅក្នុងពិព័រណ៌នេះ ទស្សនិកជនបានទស្សនារូបថតអំពីវៀតណាមនៅអតីតកាលនិងបច្ចុប្បន្នកាលរបស់លោក Sébastien Laval។ អ្នកថតរូបជនជាតិបារាំងនេះបានមកតំបន់នានារបស់វៀតណាម និងថតរូបអំពីមនុស្ស ជីវភាព ទេសភាពវៀតណាម៕

បកប្រែដោយ Thuy Anh