leftcenterrightdel
លោកស្រី Cecilia Piccioni ទាក់ទាញអារម្មណ៍យ៉ាងខ្លាំងក្នុងសម្លៀកបំពាក់អាវផាយវៀតណាមនៅបុណ្យឯករាជ្យជាតិរបស់អីុតាលី នាថ្ងៃទី២ ខែមិថុនា​ (រូបថត៖ dantri.com.vn)

លោកស្ដ្រីឯកអគ្គរដ្ឋទូតបានឲ្យដឹងថា អាវផាយដំបូងបង្អស់របស់លោកស្រីគឺជាអំណោយដែលលោកស្រីបានទទួលក្នុងឱកាសបុណ្យឯករាជ្យជាតិរបស់អីុតាលីនាឆ្នាំ ២០១៥។ យោងតាមលោកស្ដ្រីឯកអគ្គរដ្ឋទូត Cecilia Piccioni នារីម្នាក់ៗក៏មានអារម្មណ៍ស្អាតជាងខណៈពេលពាក់អាវផាយ។ អាវផាយនៅបានសម្ដែងនូវតំលៃប្រពៃណីល្អរបស់វៀតណាម។ ដូច្នេះលោកស្ដ្រី Cecilia Piccioni តែងតែជ្រើសតាំងពាក់អាវផាយក្នុងពិធីជួបសំណេះសំណាលជាមួយតំណាងរបស់បណ្ដាប្រទេសអាស៊ីអាគ្នេយ៍ ឬ ក្នុងព្រឹត្តការណ៍វប្បធម៌របស់វៀតណាម។

នាឆ្នាំ ២០១៦ នៅមហោស្រពអាវផាយដែលបានប្រព្រឹត្តទៅនៅតំបន់កេរ្តិ៍ដំណេល Van Mieu ទីក្រុងហាណូយ លោកស្ដ្រី Cecilia Piccioni បានស្អាតសមសួនជាងគេក្នុងសម្លៀកបំពាក់អាវផាយពណ៌ក្រហម។

leftcenterrightdel
លោកស្ដ្រីឯកអគ្គរដ្ឋទូត Cecilia Piccioni (រូបថត៖​ ស្ថានទូតអីុតាលីនៅវៀតណាម)

ដោយសារចូលចិត្តអាវផាយវៀតណាម ដូច្នេះ លោកស្ដ្រី Cecilia Piccioni មានអាវផាយជាច្រើនក្នុងទូសំលៀកបំពាក់របស់ខ្លួន។ លោកស្រីចាត់ទុកថា “ពាក់អាវផាយមានអត្ថន័យជាងពាក្យសំដីរាប់ពាន់ស្តីអំពីទំនាក់ទំនងដ៏ល្អប្រសើររវាងអីុតាលី និងវៀតណាម”។យោងតាមលោកស្ដ្រីឯកអគ្គរដ្ឋទូត Cecilia Piccioni ទោះបីជាមានគម្លាតភូមិសាស្រ្ត ប៉ុន្តែអីុតាលី និងវៀតណាមមានភាពប្រហាក់ប្រហែលគ្នា ដូចជាបេតិកភណ្ឌពិភពលោកជាច្រើន ផ្ទះបុរាណដោយមានបង្អួចតូចៗនៅផ្លូវបុរាណ។ល។

ក្នុងរយៈពេលជិត ៣ ឆ្នាំនៅទីក្រុងហាណូយ លោកស្ដ្រី Cecilia Piccioni ទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាមបានពីរលើក។ “ក្នុងបុណ្យចូលឆ្នាំថ្មី ខ្ញុំក៏ឃើញលក្ខណៈប្រហាក់ប្រហែលគ្នារវាងប្រទេសទាំងពីរ ដូចជាវៀតណាមមានបុណ្យចូលឆ្នាំថ្មីប្រពៃណី អីុតាលីមានបុណ្យពិធី Il Capodanno។ ការវេចនំអន្សមរបស់វៀតណាមដូចជាការរៀបចំ tortellini en brodo ជាម្ហូបសំខាន់របស់ពិធីបុណ្យនានានៅអីុតាលី។ នៅថ្ងៃបុណ្យប្រពៃណី គ្រួសារវៀតណាម ឬ អីុតាលីតែងតែជួបជុំគ្នា។ នោះគឺជាលក្ខណៈរួមដែល​ជន​អីុតាលីណារស់នៅវៀតណាមក៏ឃើញបានដែរ”។

យោងតាមលោកស្រីឯកអគ្គរដ្ឋទូត នាឆ្នាំ២០១៨ វៀតណាម និងអីុតាលីនឹងរៀបចំពិធីរំលឹកខួបលើកទី៤៥ ទិវាបង្កើតទំនាក់ទំនងការទូត។ ដូច្នេះ ស្ថានទូតអីុតាលីប្រចាំនៅវៀតណាមនឹងមានបណ្ដាសកម្មភាពរំលឹកខួប ក្នុងនោះមានបណ្ដាសកម្មភាពផ្សព្វផ្សាយវប្បធម៌របស់ប្រទេសទាំងពីរ៕

បកប្រែដោយ Thuy Anh