leftcenterrightdel
ឈូង​សមុទ្រ Ha Long របស់វៀតណាម

សមិទ្ធិផលដែលទេសចរណ៍វៀតណាមសម្រេចបានក្នុងឆ្នាំ២០១៧

នៅឆ្នាំ២០១៧ ចំនួនភ្ញៀវទេសចរបរទេសដែលមកទស្សនាវៀតណាមបង្កើតបាននូវឯតទគ្គកម្មថ្មី៖ ភ្ញៀវទេសចរមានចំនួនជាច្រើនបំផុត និងការកើនឡើងនូវតម្លៃដាច់ខាតក្នុងឆ្នាំបានច្រើនជាងគេ (៣ លាននាក់)។ ជាពិសេស នៅឆ្នាំ២០១៧ វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន១០ ដែលមានកំណើនខ្លាំងបំផុតនៅលើពិភពលោក។

លទ្ធផលពោលខាងលើបានបង្ហាញថា បណ្ដាសេចក្តីសម្រេចចិត្តរបស់ថ្នាក់ដឹកនាំបក្ស កម្មវិធីសកម្មភាពរបស់រដ្ឋាភិបាល ផែនការអនុវត្តរបស់ក្រសួង និងស្ថាប័ននានា ច្បាប់ទេសចរណ៍ដែលបានរដ្ឋសភាអនុម័ត និងមានសុពលភាពពីឆ្នាំ២០១៨ តទៅ  ជាដើម បានចេញផ្លែផ្កា។

ទន្ទឹមនឹងនោះ វៀតណាមនៅបានជ្រើសតាំងគឺជា “កន្លែងទេសចរសម្រាប់លេងកីឡាវាយកូនគោលដែលទាក់ទាញអារម្មណ៍បំផុតនៅតំបន់អាស៊ាន - ប៉ាស៊ីហ្វិកឆ្នាំ២០១៧” និង “កន្លែងទេសចរទំនើបកំពុងតែល្បីឈ្មោះ”  ទទួលការជោគជ័យក្នុងការរៀបចំឆ្នាំទេសចរណ៍ជាតិ ២០១៧ ខេត្ត Lao Cai - ខេត្ត Tay Bac   ខ្សែភាពយន្ត Kong: Skull Island បានឧទ្ទេសនាមសម្រស់របស់ប្រទេសវៀតណាមចេញទៅពិភពលោក “ទិវាទេសចរណ៍អនឡាញ” ដោយមានការផ្សព្វផ្សាយតាមអនឡាញបានរៀបចំប្រកបដោយប្រសិទ្ធភាព ទាក់ទាញការចូលរួមរបស់សហគ្រាស និងភ្ញៀវទេសចរជាច្រើន។

ក្តីសង្ឃឹមរបស់ផ្នែកទេសចរណ៍វៀតណាមក្នុងឆ្នាំ ២០១៨

leftcenterrightdel
ទេសភាពវៀតណាម

យោងតាមព្យាករណ៍ ឆ្នាំ២០១៨ ជាឆ្នាំដែលផ្នែកទេសចរណ៍វៀតណាមបន្តទទួលភាពជោគជ័យ។ ការព្យាករណ៍នេះផ្អែកលើលក្ខណៈងាយស្រួល និងឱកាសរបស់ផ្នែកទេសចរណ៍៖ (១) ផ្នែកទេសចរណ៍កំពុងអភិវឌ្ឍតាមមូលដ្ឋានអភិវឌ្ឍថ្មី គោលនយោបាយ គោលការណ៍ កំណត់ច្បាប់ដែលបានព្រមៗគ្នា និងបង្កលក្ខណៈងាយស្រួលដើម្បីអភិវឌ្ឍទេសចរណ៍ (២) អ្នកវិនិយោគ សហគ្រាសធ្វើអាជិវកម្មទេសចរណ៍បានកំពុងបង្កកម្លាំងចលករទេសចរណ៍ (៣) វៀតណាមកាន់តែចងសម្ព័ន្ធនៅក្នុងតំបន់ និងអន្តរជាតិ។ ជាពិសេស រូបភាពរបស់ទេសចរណ៍វៀតណាមដែលកំពុងផ្លាស់ថ្មី ដោយមានកន្លែងទេសចរណ៍ សេវាកម្មមានគុណភាពខ្ពស់បានទាក់ទាញចំណាប់អារម្មណ៍ពីភ្ញៀវទេសចរនៅលើពិភពលោក។

ឆ្នាំ២០១៧ ជាឆ្នាំគួរឲ្យចាប់អារម្មណ៍ចំពោះផ្នែកទេសចរណ៍វៀតណាម។ ប៉ុន្តែនៅមានការលំបាក បញ្ហាប្រឈមជាច្រើនដែលគប្បីដោះស្រាយនៅពេលខាងមុខ។ ផ្នែកទេសចរណ៍វៀតណាមកំពុងឆ្ពោះទៅឆ្នាំ២០១៨ ដោយមានក្តីសង្ឃឹមចំពោះទេសចរណ៍វៀតណាមកាន់តែអភិវឌ្ឍ៕

បកប្រែដោយ Thuy Anh