leftcenterrightdel
ផ្នែកមួយរបស់ផ្លូវសិល្បៈផ្កានៅទីក្រុង Can Tho 

ផ្លូវផ្កាបានរៀបចំឡើងនៅផ្លូវ Vo Van Tan និងផ្លូវ Nguyen Thai Hoc (ខ័ណ្ឌ Ninh Kieu) ដែលមានប្រវែងជាង ៣០០ ម៉ែត្រ។ គេពត់ផ្កាឲ្យមានទម្រង់រូបភាពចំនួន៤ ដូចជា៖ លោកអ៊ំហូនិងនិទាឃរដូវនៃប្រទេសជាតិ; កំពែង Tay Do និងសំណង់ថ្មីនានា; ទៅលេងកំសាន្តនៅទីក្រុង Can Tho នា និទាឃរដូវ; រឿងព្រេងអំពីបុណ្យចូលឆ្នាំថ្មីតេតក្នុងអតីតកាលនិងបុណ្យតេតនៅកោះឆ្ងាយ។ ផ្លូវសិល្បៈផ្កានៅទីក្រុង Can Tho បានបើកដល់ថ្ងៃទី២០ ខែកុម្ភៈ។

leftcenterrightdel
ផ្នែកមួយរបស់ផ្លូវផ្កា “ ទីក្រុង Bien Hoa ក្នុងរយៈពេល ៣២០ ឆ្នាំ  - អត្តសញ្ញាណនិងការអភិវឌ្ឍ”

នាយប់ ថ្ងៃទី១១ ខែកុម្ភៈ ផ្លូវផ្កា “ទីក្រុង Bien Hoa ក្នុងរយៈពេល ៣២០ ឆ្នាំ  - អត្តសញ្ញាណ និងការអភិវឌ្ឍ” បានបើកនៅផ្លូវ Nguyen Van Tri តាមដងទន្លេ Dong Nai ដោយមានប្រវែងជិត៦០០ ម៉ែត្រ។ ផ្លូវផ្កា “ទីក្រុង Bien Hoa ក្នុងរយៈពេល ៣២០ ឆ្នាំ  - អត្តសញ្ញាណនិងការអភិវឌ្ឍ” នឹងបើកដល់ថ្ងៃទី២១ ខែកុម្ភៈ៕

បកប្រែដោយ Thuy Anh