កន្ត្រកយោងខ្សែកាប Hon Thom គឺជាសំណង់ដំបូងបង្អស់ និងសំខាន់បំផុតនៅមណ្ឌលកំសាន្ត Sun World Hon Thom Nature Park ដែលត្រូវបានសាងសង់ឡើងដោយប្រើប្រាស់បច្ចេកវិទ្យាខ្សែយោងចំនួន៣ ដ៏ទំនើប និងមានសុវត្ថិភាពបំផុតនៅលើពិភពលោកនាបច្ចុប្បន្ននេះ។ លោក Dangarikar Swapnil Mahesh តំណាងអង្គការកំណត់ត្រាពិភពលោក Guiness បានប្រគល់ប័ណ្ណទទួលស្គាល់កន្ត្រកយោងខ្សែកាប Hon Thom ជា “កន្ត្រកយោងខ្សែកាបវែងបំផុតនៅលើពិភពលោក”។

leftcenterrightdel
លោក Park Hang-seo គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិ U23 វៀតណាមទទួលទឹកប្រាក់ចំនួន ១ ពាន់លានដុង និងអំណោយពីសម្ព័ន្ធក្រុមហ៊ុន Sun Group

ក្នុងឱកាសនេះដែរ សម្ព័ន្ធក្រុមហ៊ុន Sun Group បានជូនទឹកប្រាក់ចំនួន ១ ពាន់លានដុង និងការសម្រាកក្នុងរយៈពេលមួយសប្តាហ៍នៅរមណីយដ្ឋាន JW Marriott Phu Quoc Emerald Bay Resort and Spa ដល់ក្រុមបាល់ទាត់ជម្រើសជាតិ U23 វៀតណាម ព្រមទាំងជួយឧបត្ថម្ភទឹកប្រាក់ចំនួន ៥០០ លានដុងលើកម្មវិធីអភិវឌ្ឍសមត្ថភាពនៃកីឡាករបាល់ទាត់វ័យក្មេង របស់សហព័ន្ធកីឡាបាល់ទាត់វៀតណាមផងដែរ៕

បកប្រែដោយ Huyen Trang