ពិព័រណ៌នេះបានតាំងបង្ហាញបណ្តារូបភាព បណ្តុំឯកសារ វត្ថុតាង ចំនួនជាង ២០០ ក្នុងនោះមាន វត្ថុតាង និងរូបភាពថ្មីៗដែលផ្តោតលើស្មារតីវីរភាព បំណងប្រាថ្នាក្នុងការរំដោះ ប្រទេសជាតិ និងការបង្រួបបង្រួមជាតិ ក៏ដូចជា ស្មារតី តាំងចិត្តប្រយុទ្ធយកជ័យជម្នះ និង ភាពអង់អាចក្លាហានរបស់ កងកម្លាំងបដិវត្តន៍ Sai Gon – Gia Dinh ក្នុងការវាយប្រហារទូទៅ និងការ ក្រោកឈរឡើងឆ្នាំ១៩៨៦។

leftcenterrightdel
ពិព័រណ៌នេះទាក់ទាញភ្ញៀវមកទស្សនាយ៉ាងច្រើនកុះករ (រូបថត៖ nguoiduatin.vn)

ពិព័រណ៌នេះនៅមានការតាំងបង្ហាញរូបភាពនិងវត្ថុតាងនានា អំពីចលនាប្រយុទ្ធប្រឆាំងសង្គ្រាម របស់ប្រជាជនស្នេហាសន្តិភាពនៅលើពិភពលោក និង ប្រជាជនអាមេរិកដែលគាំទ្រ ការតស៊ូប្រយុទ្ធដោយសុច្ចរិតរបស់វៀតណាម។ ពិព័រណ៌នេះ នឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០១៨ ។

បកប្រែដោយ Van Hoa