leftcenterrightdel
ប្រជាជនទៅទស្សនាពិព័រណ៌

ពិព័រណ៌បានតាំងបង្ហាញរូបថតចំនួន ៥៨ ផ្ទាំង ដែលបានជ្រើសរើសពីរូបថតចំនួន ៩០០ ផ្ទាំងដោយមានខ្លឹមសារអំពីសប្តាហ៍ជាន់ខ្ពស់ APEC ២០១៧ និងព្រឹត្តការណ៍ក្រៅសន្តិសិទ APEC ២០១៧។ ពិព័រណ៌បានបង្ហាញការយកចិត្តទុកដាក់រួមរបស់បណ្ដាខឿនសេដ្ឋកិច្ចជាសមាជិក APEC នានា និងមានគោលដៅបង្កើនការយល់ដឹងអំពីតួនាទី និងសក្តានុពលរបស់ទីក្រុង Da Nang ដែលបានបញ្ជាក់ពីកិត្យានុភាព និងតួនាទីរបស់វៀតណាមនិយាយរួម និងទីក្រុង Da Nang និយាយដោយឡែកនៅឆាកអន្តរជាតិ និងនៅក្នុងតំបន់ ជាពិសេសនៅតំបន់អាស៊ី - ប៉ាស៊ីហ្វិក។ ពិព័រណ៌នឹងបើកដល់ថ្ងៃទី ៥ ខែកុម្ភៈ  នៅសារមន្ទីរនៅទីក្រុង Da Nang៕

បកប្រែដោយ Thuy Anh