leftcenterrightdel
ពិព័រណ៌ “គំនូរប្រជាប្រិយប្រពៃណីរបស់វៀតណាម”

ពិព័រណ៌បានតាំងបង្ហាញគំនូរគំរូចំនួន ៦២ ផ្ទាំងក្នុងចំនួនប្រភេទគំនូរប្រជាប្រិយដ៏ល្បីល្បាញរបស់វៀតណាម។ ក្នុងឱកាសនេះ សារមន្ទីរវិចិត្រសិល្បៈទីក្រុង Da Nang ក៏រៀបចំសកម្មភាពមួយចំនួនក្រោមប្រធានបទ “គំនូរប្រជាប្រិយប្រពៃណី និងបុណ្យចូលឆ្នាំប្រពៃណីវៀតណាម” សំដៅជួយកុមារនៅទីក្រុងមានឱកាសស្វែងយល់ និងឆ្លងកាត់ភាពជាក់ស្ដែងអំពីគំនូរប្រជាប្រិយប្រពៃណី ជាពិសេសគឺរបៀបធ្វើគំនូរនៃភូមិ Dong Ho (ខេត្ត Bac Ninh ភាគខាងជើងវៀតណាម)។ ពិព័រណ៌បានបើកដល់ថ្ងៃទី ២៥ ខែកុម្ភៈ៕

បកប្រែដោយ Thuy Anh