សារមន្ទីរនគរបាលប្រជាជនមានផ្ទៃដីប្រមាណ ១,២០០ ម៉ែត្រការ៉េ ដែលតាំងបង្ហាញវត្ថុបុរាណមានលក្ខណៈប្រវត្តិសាស្រ្តដ៏រុងរឿងក្នុងរយៈពេលជាង ៧០ ឆ្នាំរបស់កម្លាំងនគរបាលប្រជាជនប្រមាណ ១,៧០០ គ្រឿង។ សារមន្ទីរនគរបាលប្រជាជនមានសមត្ថភាពពេញលេញក្នុងការទាក់ទាញភ្ញៀវទេសចរក្នុងស្រុក និងបរទេសដោយចាត់ទុកថា វាមិនគ្រាន់តែជា "អាស័យដ្ឋានអប់រំសេចក្តីស្នេហាជាតិ" និងប្រពៃណីនៃកម្លាំងនគរបាលប្រជាជនប៉ុណ្ណោះទេ ក៏ប៉ុន្តែយោងតាមទិន្នន័យក្នុងឆ្នាំ ២០១៧ ភ្ញៀវទេសចរទៅទស្សនា​សារមន្ទីរនគរបាលប្រជាជនមិនស្ថិតនៅក្នុងបញ្ជីនៃសារមន្ទីរដែលមានភ្ញៀវទេសចរមកទស្សនាជាច្រើនទេ ដូចជាសារមន្ទីរវត្ថុតាង​ពី​សង្រ្គាម (១,២ លាននាក់) សារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាម (៥០០,០០០ នាក់) និងសារមន្ទីរជនជាតិសាស្ត្រវៀតណាម (៤៥០,០០០នាក់) ។ល។

leftcenterrightdel
គណៈប្រតិភូជនជាតិកូរ៉េខាងត្បូងកំពុងទស្សនាសារមន្ទីរនគរបាលប្រជាជន

លោកសាស្រ្តាចារ្យរង បណ្ឌិត Nguyen Van Huy អតីតនាយកសារមន្ទីរជនជាតិសាស្រ្តវៀតណាមបានផ្តល់យោបល់ថា “អំពីការតាំងបង្ហាញសារមន្ទីរនគរបាលប្រជាជនគប្បីកែតម្រូវបន្ថែមទៀត ដើម្បីបង្កលក្ខណៈងាយស្រួលសំរាប់ភ្ញៀវទេសចរ ដូចជាក្តាសញ្ញាពន្លឺជាដើម។ ចំណុចសំខាន់ៗគឺត្រូវសាងសង់ និងចាត់ចែងឲ្យមានប្រសិទ្ធភាពនូវការតាំងបង្ហាញឯកសារវត្ថុតាង តាមផ្នែកនិមួយៗ និងសកម្មភាពផ្សេងៗទៀតផង។ សារមន្ទីរនគរបាលប្រជាជនអាចទាក់ទាញភ្ញៀវទេសចរប្រសិនបើគេមានរបៀបធ្វើ និងការអនុវត្ត​សមស្របដោយមានការទាក់ទាញពីវត្ថុតាង រឿងរ៉ាវ ក៏ដូចជាព្រឹត្តិការណ៍ និងឯកសារដ៏សម្បូរបែបគួរឲ្យចាប់អារម្មណ៍របស់វិស័យនគរបាលដែរ។ លោកក៏បានលើកឡើងឧទាហរណ៍មួយដែលទាក់ទិននឹងជោគជ័យក្នុងការផ្លាស់ថ្មី និងភាពរស់រវើករបស់សារមន្ទីរនារី វៀតណាម។ សារមន្ទីរនេះ បានទទួលភ្ញៀវទេសចរមកទស្សនាប្រមាណ១២០,០០០ នាក់ ក្នុងឆ្នាំ២០១៥ និងកើនឡើងទ្វេដងដល់ ២០១,០០០ នាក់ក្នុង ឆ្នាំ២០១៧។ ដូច្នេះហើយ សារមន្ទីរនេះក្លាយទៅជាកន្លែងឈានមុខគេមួយដែលចាប់អារម្មណ៍ភ្ញៀវទេសចរ ខណៈដែលគេមកទស្សនារដ្ឋធានីហាណូយ។  

សារមន្ទីរនគរបាលប្រជាជននឹងអនុវត្តវិធានការព្រមៗគ្នា ដើម្បីសម្រេចបានគោលដៅទាក់ទាញភ្ញៀវទេសចរ។ លោកវរសេនីយ៍ទោ Tran Van Nghi នាយកសារមន្ទីរនគរបាលប្រជាជនបានឲ្យដឹងថា “ដោយឈរលើការវិនិយោគ និងការយកចិត្តទុកដាក់ជាច្រើនថែមទៀតពីថ្នាក់លើសារមន្ទីរនគរបាលជាតិនឹងកសាង ពាណិជ្ជសញ្ញារបស់ខ្លួនពីមួយថ្ងៃទៅមួយថ្ងៃ ព្រមទាំងចាត់ចែង និង អនុវត្តការរៀបចំការតាំងបង្ហាញឲ្យបានល្អមើលនិងទំនើប ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ភ្ញៀវទេសចរ។”   

នាពេលខាងមុខ សារមន្ទីរនគរបាលប្រជាជននឹងសហការជាមួយបណ្តាសាលារៀននានាន និងគួបផ្សំជាមួយបុគ្គលនិងសមូហភាពក្នុងវិស័យទេសចរណ៍ ដើម្បីផ្សព្វផ្សាយសារមន្ទីរនគរបាលជាតិដល់សំណាក់មហាជនឲ្យកាន់តែទូលាយបន្តិចម្តងៗនៅទូទាំងប្រទេស៕

បកប្រែដោយ Van Hoa