ក្រោមប្រធានបទ «ការចងចាំនិទាឃរដូវឆ្នាំ១៩៦៨ - ៥០ឆ្នាំ និង ផ្លូវតែមួយ» ពិព័រណ៌នេះតាំងបង្ហាញរូបថត ឯកសារ វត្ថុតាងចំនួន ៥០ ដែលទាក់ទិននឹងការវាយប្រហារទូទៅ និងក្រោកឈរឡើងនិទាឃរដូវ ឆ្នាំ១៩៦៨ ក៏ដូចជា សមិទ្ធិផលនានា ដែលកងទ័ពនិងប្រជាជនខេត្ត Dong Nai សម្រេចបានក្នុងសម័យកាលធ្វើសមាហរណកម្ម និង អភិវឌ្ឍ។

leftcenterrightdel
ភ្ញៀវមកទស្សនាពិព័រណ៌ជាច្រើន

ពិព័រណ៌នេះមានវត្ថុតាងមួយចំនួនត្រូវបានតាំងបង្ហាញជាដំបូងបង្អស់នៅសារមន្ទីរខេត្ត Dong Nai ដូចជា វត្ថុអនុស្សវរីយ៍របស់យុទ្ធជនពលីក្នុងការប្រហារនៅព្រលានយន្តហោះ Bien Hoa លើកទី១ នៃការវាយប្រហារ ទូទៅនិងក្រោកឈរឡើងនិទាឃរដូវ ឆ្នាំ១៩៦៨ ដែលទើប តែរកឃើញនា ចុងឆ្នាំ២០១៧ ព្រមទាំង មានឯកសារ អំពីប្រវត្តិរូបសង្ខេបរបស់ កម្មាភិបាល កងវរសេនាធំលេខ ១០ នៃ ទ័ពពិសេស នៅព្រៃ Sac។ល។ ពិព័រណ៌នេះបើកទ្វារឲ្យភ្ញៀវទាំងឡាយមកទស្សនារហូតដល់ថ្ងៃទី១០ ខែមេសា៕

បកប្រែដោយ Thanh Cong