ការប្រឡងនេះ ត្រូវបានរៀបចំឡើងដោយប្រើសញ្ញា Hashtags  #GMS25 និងជាសកម្មភាពមួយក្នុងចំណោមសកម្មភាពក្នុងក្របខ័ណ្ឌនៃការរំលឹកខួបអនុស្សាវរីយ៍លើកទី២៥ នៃការបង្កើតកម្មវិធីសហប្រតិបត្តិការនៅអនុតំបន់ទន្លេមេគង្គបើកទូលាយ (GMS Program) ។ បណ្តាប្រទេសចំណុះ GMS ដែលរួមមាន កម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម។

leftcenterrightdel
រូបថតឧទាហរណ៍ (រូបថត៖ baochinhphu.vn)

ការប្រឡងនេះ ជាឱកាសចំហសម្រាប់អ្នកថតរូបមិនជំនាញ មកពីបណ្តាប្រទេសជាសមាជិកនៃ ADB។ រូបថតដែលចូលរួមការប្រឡង ត្រូវតែជារូបថតដើម និងបានថតដោយអ្នកចូលរួមការប្រឡង ហើយមិនដែលបានចេញផ្សាយពីមុន និងបញ្ជាក់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជននៅអនុតំបន់ទន្លេមេគង្គ ក៏ដូចជាការផ្លាស់ប្តូរជីវភាពរស់នៅរបស់ប្រជាជននៅទីនេះក្នុងរយៈពេល ២៥ ឆ្នាំកន្លងទៅ។
ដើម្បីចូលរួមការប្រឡងនេះ សូមបង្ហោះរូបថតរបស់អ្នកលើបណ្តាញសង្គម Instagram ដោយប្រើសញ្ញា Hashtags  #GMS25 ហើយចុះ @ADB_HQ ក្នុងរយៈពេលពីថ្ងៃទី៨ មករា ដល់ថ្ងៃទី៩ កុម្ភៈ ឆ្នាំ២០១៨។ បណ្តារូបថតដែលដណ្តើមបានពានរង្វាន់ នឹងបានប្រកាសនៅថ្ងៃទី២០ កុម្ភៈ ឆ្នាំ២០១៨៕

បកប្រែដោយ Thanh Cong