leftcenterrightdel
នាយករដ្ឋមន្ត្រីង់គ្លេសលោកស្រី Theresa May  និងប្រធានគណៈកម្មការអឺរ៉ុបលោក Jean-Claude Juncker (រូបថត៖ vnanet.vn)

 

នៅថ្ងៃទី ១១ ខែ មីនា អ្នកនាំពាក្យនាយករដ្ឋមន្ត្រីអង់គ្លេសបានឲ្យដឹងថា លោកស្រី  Theresa May បានបន្តសន្ទនាតាមទូរស័ព្ទជាមួយប្រធានគណៈកម្មការអឺរ៉ុបលោក Jean-Claude Juncker នាថ្ងៃដដែល ព្រមទាំងសង្កត់ធ្ងន់ថា រាល់ការចរចាអំពីដំណើរការអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប (EU) ឬហៅថា Brexit នៅតែប្រព្រឹត្តទៅដដែល។ គួររំលឹកថា កាលពីយប់ថ្ងៃទី ១០ ខែមីនា លោកស្រីនាយករដ្ឋមន្ត្រីអង់គ្លេសក៏បានពិភាក្សាជាមួយលោក Jean-Claude Juncker ក្រោយពីបានសន្ទនាតាមទូរស័ព្ទជាមួយថ្នាក់ដឹកនាំអឺរ៉ុបនានាកាលពីថ្ងៃទី ៨ និងថ្ងៃទី ៩ ខែមីនា សំដៅខិតខំប្រឹងប្រែងស្វែងរកជំហានលោតផ្លោះមួយក្នុងបណ្ដាការចរចា ដើម្បីទទួលបានការធ្វើសម្បទានរបស់ EU ចំពោះការព្រមព្រៀង Brexit ។

នាថ្ងៃដដែល ថ្នាក់ដឹកនាំ EU បានឲ្យដឹងថា ការព្រមព្រៀង  Brexit មួយជិតនឹងទទួលបាននាថ្ងៃទី ៩ ខែមីនា ក្រោយពី EU បង្ហាញអំពីយន្តការស្របច្បាប់នានា ដែលអង់គ្លេសអាចប្រើប្រាស់ ដើម្បីរំលងដោយឯកតោភាគីសម្រាប់មាត្រា "របាំង"ដ៏ចម្រូងចម្រាស់ ប៉ុន្តែផែនការនេះត្រូវបានគណៈរដ្ឋមន្ត្រីរបស់នាយករដ្ឋមន្ត្រីលោកស្រី Theresa May ច្រានចោល។ តាមផែនការរបស់ថ្នាក់ដឹកនាំបណ្ដាប្រទេសជាសមាជិក EU នៅសល់ចំនួន ២៧ និងជួបជុំគ្នានៅទីក្រុងប៊្រុចសែលនាថ្ងៃទី ២១ ខែមីនាខាងមុខ ដើម្បីពិភាក្សាអំពីបញ្ហា Brexit ៕

តាម vovworld.vn