leftcenterrightdel
រូបថត៖  Reuters

នាថ្ងៃទី ៩ ខែមិនា លោក Antonio Tajani ប្រធានសភាអឺរ៉ុប(EP) បានសង្កត់ធ្ងន់លើការរាំងខ្ទប់អង់គ្លេសចាកចេញពីសហភាពអឺរ៉ុប (EU) យ៉ាងចលាចលដោយគ្មានការព្រមព្រៀងណាមួយ។ ឆ្លើយសម្ភាសន៍សម្ព័ន្ធក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ Funke របស់អាល្លឺម៉ង់នោះ លោកប្រធាន Antonio Tajani បានចាត់ទុកថា អាចពន្យារពេលផុតកំណត់ Brexit រហូតដល់ដើមខែកក្កដាខាងមុខ។ ទោះជាយ៉ាងណាក៏ដោយ លោកបានលើកលែងលទ្ធភាពផ្លាស់ប្ដូរការព្រមព្រៀង  Brexit ជាពិសេសគឺក្នុងបញ្ហាអៀរឡង់ខាងជើង។

បណ្ដាសមាជិកសភាអង់គ្លេសគ្រោងនឹងបោះឆ្នោតជាលើកទីពីលើការព្រមព្រៀង Brexit ធ្វើវិសោធនកម្មរបស់លោកស្រីនារយករដ្ឋមន្ត្រីអង់គ្លេស Theresa May នាថ្ងៃទី ១២ ខែមិនាខាងមុខ ។ លោកស្រី Theresa May បានប្រកាសថា ប្រសិនបើការព្រមព្រៀងនេះ ត្រូវបានច្រានចោលនោះ បណ្ដាសមាជិកសភាអាចបោះឆ្នោតនាថ្ងៃទី ១៣ ដល់ថ្ងៃទី ១៤ ខែមិនាអំពីគោលបំណងថាតើចង់ឲ្យអង់គ្លេសចាកចេញពី EU ដោយគ្មានការព្រមព្រៀងណាមួយដែរឬទេ៕

តាម​vovworld.vn