leftcenterrightdel
អាមេរិកបានប្រកាសស្ដារឡើងវិញនូវថ្នាក់ការទូតរបស់ក្រុមបេសកកម្មសហភាពអឺរ៉ុប (EU) ប្រចាំនៅទីក្រុងវ៉ាស៊ីនតោន (រូបថត: USEU.usmission.gov/vnanet.vn)

នាថ្ងៃទី ៤ ខែមីនា អាមេរិកបានប្រកាសស្ដារឡើងវិញនូវថ្នាក់ការទូតរបស់ក្រុមបេសកកម្មសហភាពអឺរ៉ុប (EU) ប្រចាំនៅទីក្រុងវ៉ាស៊ីនតោន ហើយហៅសហភាពនេះគឺជាដៃគួ ១ ដ៏សំខាន់បំផុតរបស់អាមេរិក។ ការប្រកាសពោលខាងលើត្រូវបានធ្វើឡើង ក្នុងបរិបទដែលបណ្ដាការចរចាពាណិជ្ជកម្ម រវាងអាមេរិក និង EU ដែលកំពុងជាប់គាំងគ្រោងនឹងបន្តឡើងវិញ។

សូមបញ្ជាក់ថា ទំនាក់ទំនងរវាងអាមេរិក និងសហភាពអឺរ៉ុបកើតភាពតានតឹងក្នុងឆ្នាំ២០១៨ បន្ទាប់ពីលោកប្រធានាធិបតី Donald Trump បានតម្លើងពន្ធលើទំនិញអាលុយមីញ៉ូម និងដែកថែបដែលនាំចូលពីសហភាពអឺរ៉ុប និងដៃគូមួយចំនួន។ កាលពីឆ្នាំទៅមិញ រដ្ឋអំណាចអាមេរិកបានបន្ទាបថ្នាក់ការទូតរបស់ក្រុមបេសកកម្ម EU ប្រចាំនៅទីក្រុង វ៉ាស៊ីនតោន ពីថ្នាក់ "ជាតិ" ចុះនៅថ្នាក់ "អង្គការអន្តរជាតិ"។

តាម vovworld