លោកសាស្ត្រាចារ្យ Noerper បានវាយតម្លៃថា វៀតណាមបានបំពេញតួនាទីយ៉ាងល្អក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនេះ ហើយ​ថាកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមត្រូវបានទទួលស្គាល់ដោយភាគីនានា ជាពិសេសគឺភាគីដែលចូលរួមផ្ទាល់នៅក្នុងកិច្ចប្រជុំនេះ។ លោកបន្ដថា បន្ទាប់ពីកិច្ចប្រជុំនេះ វៀតណាមអាចបន្តឱ្យដើរតួជាម្ចាស់ផ្ទះទៀតនាពេលអនាគត។ យោងតាមលោកស្ត្រាចារ្យ Noerper បានឱ្យដឹងថា ការដែលមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានមកបំពេញទស្សនកិច្ចមិត្ដភាពផ្លូវការនៅវៀតណាមគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលបង្ហាញពីបំណងប្រាថ្នាចង់ស្វែងយល់អំពីវៀតណាម។

leftcenterrightdel
ប្រធានាធិបតីអាមេរិកលោក Donald Trump (ឆ្វេង) ក្នុងជំនួបជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅថ្ងៃធ្វើការដំបូងនៃកិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើងលើកទី ២ នៅទីក្រុងហាណូយនៅថ្ងៃទី ២៧ ខែកុម្ភៈឆ្នាំ ២០១៩ (រូបថត vnanet.vn)

 

ទាក់ទងនឹងលទ្ធផលនៃកិច្ចប្រជុំនាពេលថ្មីៗនេះ លោកសាស្ត្រាចារ្យ Noerpe បានអះអាងថា ចំណុចវិជ្ជមានគឺដំណើរការចរចានៅតែបន្ត។ លោកបន្ដថា កិច្ចចរចាស្ដីពីការរំសាយអាវុធនុយក្លេអ៊ែរគឺជាដំណើរការដ៏ស្មុគស្មាញមួយហើយអាមេរិកមិនត្រឹមតែចង់លុបចោលមូលដ្ឋានចម្រើនសារធាតុអ៊ុយរ៉ាញ៉ូមនៅ Yongbyon ប៉ុណ្ណោះទេ ថែមទាំងចង់លើសពីនេះទៅទៀត។ ភាគីអាមេរិកបានដឹងច្បាស់ថា នៅមានមូលដ្ឋានជាច្រើនផ្សេងទៀត ហើយបានជូនដំណឹងទៅកាន់ភាគីកូរ៉េខាងជើងអំពីរឿងនេះ។ ក្រុងព្យុងយ៉ាងចង់បានដកទណ្ឌកម្មទាំងស្រុង ប៉ុន្តែក្រុងវ៉ាស៊ីនតោនមិនយល់ព្រមនៅពេលដែលមិនឃើញកូរ៉េខាងជើងមានដំណើរការប្រហាក់ប្រហែលគ្នាដែរ។ នោះគឺជាមូលហេតុដែលធ្វើឲ្យកិច្ចប្រជុំកំពូលត្រូវបញ្ឈប់មុនពេលគ្រោងទុក។ ប៉ុន្ដែលោកសាស្ត្រាចារ្យជឿជាក់ថា នេះមិនមែនជាលទ្ធផលអាក្រក់នោះឡើយពីព្រោះភាគីទាំងពីរបានបង្ហាញពីសុឆន្ទៈក្នុងកិច្ចពិភាក្សា ហើយនឹងចរចាគ្នានាពេលអនាគត។

ដើម្បីដោះស្រាយការខ្វែងគំនិតក្នុងការរំសាយអាវុធនុយក្លេអ៊ែរ លោកសាស្ត្រាចារ្យ Noerper បាននិយាយថា ទាំងអាមេរិក និងកូរ៉េខាងជើងត្រូវតែយល់ច្បាស់ពីនិយមន័យគ្មាននុយក្លេអ៊ែររបស់គ្នាទៅវិញទៅមកក៏ដូចជាមានការយល់ដឹងពីភាពខុសគ្នាដែលនៅ​សេសសល់។

អាមេរិកបានដឹងអំពីមូលដ្ឋាននុយក្លេអ៊ែរផ្សេងៗទៀតក្រៅពីមូលដ្ឋាននុយក្លេអ៊ែរ Yongbyon ហើយមានការបារម្ភអំពីការចម្រើនសារធាតុអ៊ុយរ៉ានីញ៉ូម នៅពេលដែលការចម្រើនសារធាតុអ៊ុយរ៉ានីញ៉ូមមិនត្រឹមតែធ្វើនៅមូលដ្ឋាន Yongbyon ប៉ុណ្ណោះទេ។ អាស្រ័យហេតុនេះ លោកជឿជាក់ថា កូរ៉េខាងជើងត្រូវការពិចារណាឡើងវិញ និងបន្ទន់ឥរិយាបទថែមទៀតពីព្រោះនេះមិនត្រឹមតែជាការទាមទារពីភាគីអាមេរិកប៉ុណ្ណោះទេតែជាការរំពឹងទុករបស់សហគមន៍អន្តរជាតិទៀតផង។ លោក Trump បានលើកឡើងពីតួនាទី សហប្រតិបត្តិការរបស់អង្គការសហប្រជាជាតិនិងបណ្តាប្រទេសដទៃទៀតដូចជារុស្ស៊ី ចិន កូរ៉េខាងត្បូង និងជប៉ុន។ ប្រការនេះបានបង្ហាញឲ្យឃើញាថា សហគមន៍អន្ដរជាតិចង់ឲ្យកូរ៉េខាងជើងបើកចិត្ដឲ្យទូលាយថែមទៀតប្រសិនបើចង់ដកទណ្ឌកម្មទាំងអស់ ក៏ដូចជាចង់កែលំអផ្នែកសេដ្ឋកិច្ច។

លោកសាស្ត្រាចារ្យ Noerper បានសន្និដ្ឋានថា ចាប់ពីពេលនេះដល់ចុងឆ្នាំ ឬយូរជាងនេះទៅទៀត ស្ថានភាពអាចមានការវិវត្ដន៍តាមទិសដៅដែលភាគីទាំងពីរខិតខំសម្រេចឲ្យបាននូវសេចក្តីថ្លែងការណ៍សន្តិភាពមួយនៅលើឧបទ្វីបកូរ៉េក្នុងការចរចាអាមេរិក - កូរ៉េខាងជើងនាពេលអនាគត៕

បកប្រែដោយ Pham Diep