leftcenterrightdel
ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani

 

ថ្លែងមតិទៅកាន់សាធារណៈជននៅទីក្រុង Bandar-e Gonaveh ភាគខាងត្បូងនៃប្រទេសអ៊ីរ៉ង់ ហើយបានផ្សាយផ្ទាល់តាមរយៈបណ្តាញទូរទស្សន៍ជាតិ លោក Rouhani បានសង្កត់ធ្ងន់ថា "ប្រទេសអ៊ីរ៉ង់ ត្រៀមខ្លួនជាស្រេចរួមសហការជាមួយបណ្តាប្រទេសក្នុងតំបន់ ដើម្បីរក្សាសន្តិសុខនៅមជ្ឈឹមបូព៌ា"។ លោក Rouhani ក៏បានប្រកាសដូច្នេះនៅក្នុងបរិបទដែលប្រទេសអ៊ីរ៉ង់ និងអារ៉ាប់ប៊ីសាអូឌីត នាបច្ចុប្បន្ន កំពុងគាំទ្រភាគីប្រឆាំងនានានៅក្នុងសង្គ្រាមរវាងស៊ីរី និងយេម៉ែន ខណៈពេលដែល ទីក្រុង Riyadl អបអរសារទរចំពោះសេកក្តីសំរេចចិត្តរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ស្តីពីការដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាប្រវត្តិសាស្រ្ត ដែលបានចុះហត្ថលេខាជាមួយអ៊ីរ៉ង់នាឆ្នាំ ២០១៥ និងដាក់ទណ្ឌកម្មឡើងវិញលើទីក្រុង Tehran ផងដែរ។ គួរបញ្ជាក់ថា មុននោះ ទីក្រុង Tehran បានធ្លាប់បើកចំហរនៃលទ្ធភាពធ្វើសកម្មភាពយោធានៅតំបន់ឈូងសមុទ្រពែក្សនេះ ដើម្បីទប់ស្កាត់រាល់សកម្មភាពនៃការនាំចេញប្រេងរ៉ែ របស់ប្រទេសផ្សេងៗទៀត សំដៅឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មរបស់អាមេរិកលើការនាំចេញប្រេងឆៅរបស់អ៊ីរ៉ង់ផងដែរ៕

តាម vovworld.vn