យោងតាមការស្ថិតិរបស់គណៈកម្មការរៀបចំកិច្ចប្រជុំនេះ មានមនុស្សជាង ៧០ ម៉ឺននាក់បានចុះឈ្មោះចូលរួម តំណាងបរទេសជាង ២.១០០ រូប មេដឹកនាំចំនួន៥រូប និងអង្គទូតជាច្រើនទៀតផង។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ

VGGS គឺជាកិច្ចប្រជុំកំពូលមួយដែលធ្វើឡើងរៀងរាល់ ២ ឆ្នាំម្តង ដែលចាប់ផ្តើមពីឆ្នាំ ២០០៣ ដើម្បីនាំមកនូវគំនិតផ្ដួចផ្ដើម និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌា។ នេះជាព្រឹត្តិការណ៍ដែលតភ្ជាប់អ្នកវិនិយោគ ទុនសកលលោកជាមួយឥណ្ឌាដោយទាក់ទាញអ្នកមានទេពកោសល្យនៅជុំវិញពិភពលោកដើម្បីបង្កើតគំនិតថ្មីៗ និងអនុវត្តគោលនយោបាយថ្មី។

ក្នុងក្របខ័ណ្ឌនៃ VGGS 2019 ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសឥណ្ឌាលោក Pham Sanh Chau បានទទួលជួបពិភាក្សាជាមួយបណ្ឌិត Jamin R. Vasa ប្រធានក្រុមប្រឹក្សារដ្ឋនៃរដ្ឋ Gujarat (GCCI) ។

ថ្លែងទៅកាន់បណ្ឌិត Vasa និងថ្នាក់ដឹកនាំរបស់ GCCI លោកឯកអគ្គរដ្ឋទូត Pham Sanh Chau បានសង្កត់ធ្ងន់លើបណ្ដាវិស័យដែលវៀតណាមនិង Gujarat អាចផ្តោតលើការវិនិយោគសហប្រតិបត្តិការដូចជាផលិត ផលកសិកម្ម វាយនភណ្ឌ ឱសថនិងទេសចរណ៍។  ឯកអគ្គរដ្ឋទូតក៏ចង់ឲ្យភាគីទាំងពីរ រៀបចំគណៈប្រតិភូពាណិជ្ជកម្មចូលរួមពិព័រណ៌ពាណិជ្ជកម្មរបស់គ្នាទៅវិញទៅមកដើម្បីលើកកម្ពស់ទំនាក់ទំនងរវាងពាណិជ្ជកម្ម ពង្រឹងទំនាក់ទំនងរវាងស្ថានទូតនិង GCCI ដើម្បីសហការក្នុងការលើកកម្ពស់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគ ការគាំទ្រអាជីវកម្ម៕

តាម vovworld.vn