leftcenterrightdel
ទង់សហភាពអឺរ៉ុប (នៅលើ) និងអង់គ្លេសនៅខាងក្រៅអាគាររដ្ឋ​សភាអង់គ្លេសនៅក្នុងទីក្រុងឡុងដ៍។ (រូបថតៈ AFP / VNA)

នាថ្ងៃទី ១០ ខែធ្នូ គណកម្មការយុទ្ធសាស្ដ្រឧស្សាហកម្មថាមពល និងអាជីវកម្មចំណុះសភាជាន់ទាបអង់គ្លេសបានព្រមានថា កិច្ចព្រមព្រៀង Brexit របស់នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May ជាមួយសហភាពអឺរ៉ុប (EU) នឹងធ្វើឲ្យសហគ្រាសអង់គ្លេសមានកម្លាំងប្រកួតប្រជែងខ្សោយជាង បើប្រៀបធៀបនឹងពេលដែលអង់គ្លេសជាសមាជិក EU។ របាយការណ៍របស់គណៈកម្មាការនេះបានដកស្រង់ប្រតិកម្មរបស់សហគ្រាសអង់គ្លេសលើវិស័យអាកាសចរណ៍ ស្វ័យប្រវត្តិ កែច្នៃចំណីអាហារ ភេសជ្ជៈ និងថ្នាំឱសថចំពោះ កិច្ចព្រមព្រៀង " ដកខ្លួនចេញពី EU និងសេចក្ដីប្រកាសនយោបាយអំពីទំនាក់ទំនងរវាងអង់គ្លេស និង EU នាពេលអនាគត ដែលកំពុងបានលើកយកមកពិភាក្សានៅសភាជាន់ទាប។

លោកស្រី Rachel Reeves ប្រធានគណៈកម្មការយុទ្ធសាស្ដ្រឧស្សាហកម្ម ថាមពល និងអាជីវកម្មរបស់អង់គ្លេសបានឲ្យដឹងថា សហគ្រាសនានាសុទ្ធតែចាត់ទុកថា កិច្ចព្រមព្រៀង Brexit របស់នាយករដ្ឋមន្ត្រី លោកស្រី Theresa May នឹងកាត់បន្ថយលទ្ធភាពប្រកួតប្រជែងរបស់សហគ្រាសក្នុងស្រុក បើប្រៀបធៀបនឹងពេលដែលអង់គ្លេសជាសមាជិកភាពពន្ធគយ និងទីផ្សាររួម EU។ តាមលោកស្រី Reeves ថាសហគ្រាសនានាត្រូវការភាពច្បាស់លាស់ ហើយមានគោលបំណងជៀសវាងសេនារីយោ Brexit "ដ៏រឹង"។ លោកស្រីក៏បានវាយតម្លៃថា កិច្ចព្រមព្រៀង Brexit របស់នាយករដ្ឋមន្ត្រី លោកស្រី Theresa May មានខ្លឹមសារ "ស្រពិចស្រពិល" ចំពោះសហគមន៍សហគ្រាស៕

តាម vovworld.vn