leftcenterrightdel
ការព្យាបាលឲ្យអ្នករងរបួសក្នុងការវាយប្រហារនៅទីក្រុង Aleppo (រូបថត: TTXVN)

 

ការវាយប្រហារតាមអាកាសរបស់រុស្ស៊ីបានបំផ្លាញគោលដៅទាំងអស់នៅតំបន់ជុំវិញ Idlib ។ ហើយរុស្ស៊ីក៏បានប្រាប់ទួរគីឲ្យបានដឹងអំពីផែនការនេះតាមរយៈខ្សែទូរស័ព្ទ Hotline រវាងប្រទេសទាំងពីរ។  នេះគឺជាការវាយប្រហារតាមអាកាសជាលើកដំបូងដែលសំដៅលើតំបន់នេះ ចាប់តាំងពីរុស្ស៊ី និងទួរគីបានយល់ព្រមបង្កើតតំបន់គ្មានយោធាមួយនៅជុំវិញទីក្រុង Idlib ក្នុងខែកញ្ញាកន្លងទៅ។

ក្នុងថ្ងៃដដែល ក្រសួងការបរទេសស៊ីរីបានអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ថ្កោលទោសរាល់ឧក្រិដ្ឋកម្មភេរវកម្មទាំងនេះ និងមានវិធានការបង្ការ និងដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសគាំទ្ រក៏ដូចជាជួយឧបត្ថម្ភភេរវកម្មផងដែរ៕

តាមvovworld.vn