leftcenterrightdel
អនុប្រធានឧុទ្ទកាល័យនៃគណៈរដ្ឋមន្ត្រីអាហ្សង់ទីន លោក Marcos Pena

វេទិកានេះបានផ្តោតលើការពិភាក្សានូវវិធានការពារពាណិជ្ជកម្មសេរី និងប្រឆាំងជំទាស់លិទ្ធិគាំពារនិយម ព្រមទាំងអំពាវនាវឲ្យបណ្តាប្រទេសសម្រេចបានការស្រុះចិត្តគំនិតគ្នាដើម្បីឆ្ពោះទៅគោលដៅធ្វើសមាហរណកម្មសេដ្ឋកិច្ចកាន់តែខ្លាំងក្លាថែមទៀត។ ថ្លែងមតិនៅពិធីបើកវេទិកា អនុប្រធានឧុទ្ទកាល័យនៃគណៈរដ្ឋមន្ត្រីអាហ្សង់ទីន លោក Marcos Pena បានវាយតម្លៃទូទៅអំពីសេដ្ឋកិច្ចអន្តរជាតិដែលកំពុងមានការប្រែប្រួលជាច្រើនក្នុងប៉ុន្មានឆ្នាំកន្លងទៅ។ សកលលោកទាំងមូលបានបង្កឡើង បញ្ហាប្រឈមច្រើនសំរាប់ពិភពលោក បើទោះបីជាយ៉ាងណាក៏ដោយបណ្តាប្រទេសភាគច្រើនមានជំនឿជាក់ លើមាគ៌ាធ្វើសមាហរណកម្ម និងរាល់កិច្ចព្រមព្រៀងអន្តរជាតិ សំដៅសម្រេចឲ្យបានការអភិវឌ្ឍប្រកបដោយចីរភាព និងយូរអង្វែងផងដែរ។

ក្រោយពីរយៈពេល ២ ថ្ងៃនៃកិច្ចប្រជុំនោះ វេទិកាសហគ្រាស G20 នឹងឯកភាពរៀបចំឯកសារសន្និដ្ឋាន និងលើកសំណើរជូនដាក់ទៅកាន់កិច្ចប្រជុំកំពូល G20 នឹងប្រព្រឹត្តទៅនៅប្រទេសអាហ្សង់ទីនចាប់ពីថ្ងៃទី ៣១ ខែវិច្ឆិកាដល់ថ្ងៃទី ១ ខែធ្នូ ខាងមុខ៕

តាម vovworld.vn