leftcenterrightdel
អគ្គលេខាធិការអ.ស.បលោក Antonio Guterres (ខាងស្ដាំ) និងប្រធានគណៈកម្មាធិការអឺរ៉ុបលោក Jean-Claude Juncker (រូបថត៖ EPA)

ក្នុងសេចក្ដីថ្លែងការណ៍រួមចេញនាថ្ងៃទី២៤ ខែកញ្ញា បន្ទាប់ពីកិច្ចប្រជុំត្រីភាគី ជាប្រចាំនៅទីក្រុង ញូវយ៉ក់ ប្រទេសអាមេរិកនោះ អង្គការទាំងបីខាងលើបានសម្ដែងនូវការត្រៀមខ្លួនជាស្រេចដើម្បីបន្តដាក់ចេញវិធានការនានាសំដៅបង្កើនកិច្ចសហការក្នុងការដោះស្រាយការសាកល្បងទូទាំងសកលលោក។ EU AU និង អ.ស.ប មានគោលបំណងចង់ជំរុញខ្លាំងកិច្ចសហប្រតិបតិ្តការលើវិស័យនយោបាយ និងសេដ្ឋកិច្ច ពិសេសគឺចំពោះការរក្សាសន្តិភាព និងសន្តិសុខ ការអនុវត្តកម្មវិធីអភិវឌ្ឍន៍ប្រកបដោយចីរភាពដល់ឆ្នាំ២០៣០ និងរបៀបវារៈរបស់ AU ដល់ឆ្នាំ២០៦៣ ជំរុញកំណើនគ្រប់ជ្រុងជ្រោយនិងចីរភាព សិទ្ធិមនុស្ស ទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ ក៏ដូចជាគាំទ្រការកែទម្រង់នានារបស់ AU និងអ.ស.ប ផងដែរ៕

តាម vovworld.vn