leftcenterrightdel
អង់គ្លេសអំពាវនាវឲ្យសហភាពអឺរ៉ុបមានគោលជំហរយ៉ាងទន់ភ្លន់ថែមទៀត

រដ្ឋមន្ត្រីក្រសួងគមនាគមន៍អង់គ្លេស លោក Chris Grayling បាននាំចេញសេចក្តីថ្លែងការពោលខាងលើបន្ទាប់ពីបណ្តាថ្នាក់ដឹកនាំ EU សុទ្ធតែបង្ហាញនូវទស្សនៈដ៏រឹងមាំដែលពាក់ព័ន្ធនឹងកិច្ចព្រមព្រៀង  Brexit នៅក្នុងកិច្ចប្រជុំកំពូលក្រៅផ្លូវការ ដែលទើបបានបញ្ចប់នៅ​​ទីក្រុង Salzburg ប្រទេសអូទ្រីស។

ឆ្លើយបទសម្ភាសទៅកាន់ទីភ្នាក់ងារសារព័ត៌មាន BBC (ប្រទេសអង់គ្លេស) នាថ្ងៃទី ២១ ខែកញ្ញា លោក Grayling បានសង្កត់ធ្ងន់ថា «នាបច្ចុប្បន្ន ប្រការដែល EU ទាមទារនៅជុំវិញបញ្ហាអៀរឡង់ខាងជើងគឺមិនអាចធ្វើឡើងចំពោះរដ្ឋាភិបាលណាមួយរបស់អង់គ្លេសទេ»។ យោងតាមលោក Grayling ប្រសិនបើថ្នាក់ដឹកនាំ EU នៅតែតាំងចិត្តអនុលោមតាមគោលជំហរទាំងនេះ នឹងបណ្តា​​ល​​​​ឲ្យគ្មានកិច្ចព្រមព្រៀងណាមួយអាចសម្រេចបាននោះឡើយ។ ក៏ប៉ុន្តែ លោក Grayling ក៏បានសំដែងនូវសុទិដ្ឋិនិយមចំពោះការដែលអង់គ្លេសនិង EU គង់តែឈានទៅកិច្ចព្រមព្រៀងចុងក្រោយជាក់ជាមិនខានឡើយទេ។ គួរបញ្ជាក់ថា យោងតាមផែនការ អង់គ្លេសនឹងចាកចេញពី EU នាថ្ងៃទី២៩ ខែមិនា ឆ្មាំ២០១៩៕

តាម​ vovworld.vn