leftcenterrightdel
ជប៉ុន - អាមេរិកពន្យាពេលកិច្ចចរចារពាណិជ្ជកម្មលើកដំបូង

 

ទីភ្នាក់ងារសារព័ត៌មាន Kyodo ក៏បានដកស្រង់ប្រភពព័ត៌មានមួយចំនួនឲ្យដឹងថា អាមេរិកត្រូវប្រឈមមុខនឹងការលំបាកក្នុងការរៀបចំកិច្ចចរចា ខណៈពេលដែលទីក្រុងវ៉ាស៊ីនតោនកំពុងជាប់គាំងក្នុងភាពតានតឹងពាណិជ្ជកម្មជាមួយចិន សហភាពអឺរ៉ុប (EU) ហើយកំពុងចរចាឡើងវិញនូវកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីអាមេរិកខាងជើង (NAFTA) ជាមួយកាណាដា និងម៉ិចស៊ីកផងដែរ។

កិច្ចចរចាពាណិជ្ជកម្មអាមេរិក - ជប៉ុន ដែលគ្រោងនឹងរៀបចំនៅរដ្ឋធានីវ៉ាស៊ីនតោនដោយមានការចូលរួមពីរដ្ឋមន្ត្រីសេដ្ឋកិច្ចនិងគោលនយោបាយពន្ធជប៉ុន លោក Toshimitsu Motegi និងតំណាងពាណិជ្ជកម្មអាមេរិកលោក Robert Lighthizer ។ មានលទ្ធភាពថា ភាគីទាំងពីរនឹងពិភាក្សាលើវិធីសាស្ត្រ ដើម្បីសម្រេចបានប្រសិទ្ធភាពនូវការធ្វើពាណិជ្ជកម្មដោយសេរី សមភាពនិងមានផល ប្រយោជន៍ទៅវិញទៅមកផងដែរ៕

តាម vovworld.vn