leftcenterrightdel
ទិដ្ឋភាពនៃកិច្ចពិភាក្សា (រូបថត៖ vnanet.vn)

បន្ទាប់ពីរយៈពេល៥០នាទីនៃ​កិច្ច​ពិភាក្សាដាច់​ដោយ​ឡែក​ លោកប្រធានាធិបតី Trump បានបញ្ជាក់ថា សហរដ្ឋអាមេរិក និងកូរ៉េខាងជើងនឹង​ដោះ​​​​ស្រាយរាល់បញ្ហាជាច្រើនបើសិនជាភាគីទាំងពីរសហប្រតិបត្តិការជាមួយរគ្នា ហើយលោកឲ្យដឹងថា កិច្ចពិភាក្សានេះគឺ "ពិតជាល្អណាស់"។ មុននេះបន្តិច ប្រធានាធិបតីអាមេរិកលោក Donald Trump និងមេដឹកនាំកូរ៉េខាងជើងលោក Kim Jong-un បានធ្វើកិច្ចពិភាក្សាដាច់ដោយឡែកនឹងគ្នា។ នៅពេលបញ្ចប់ជំនួបលើកដំបូងនេះ លោកប្រធានាធិបតី Trump បាននិយាយថា ជំនួបនេះបានប្រព្រត្តឹទៅដោយ “ល្អប្រសើរណាស់" ភាគីទាំងពីរមាន "ចំណងទំនាក់ទំនងដ៏អស្ចារ្យ"។ លោកប្រធានាធិបតីអាមេរិកក៏បានបញ្ជាក់ថាលោក Trump និងលោក Kim Jong-un នឹង “ដោះស្រាយបានបញ្ហាធំមួយ”៕

បកប្រែដោយ Duy Hoan