leftcenterrightdel
ប្រធានឌូម៉ាជាតិរុស្ស៊ី

យោងតាមលោក Volodin ថា៖ នៅគ្រប់ដំណាក់កាលនៃការអភិវឌ្ឍន៍របស់ប្រវត្តិសាស្ត្រនោះ រុស្ស៊ីជានិច្ចកាលទទួលរងសម្ពាធ ប៉ុន្តែ​នាបច្ចុប្បន្ន ខណៈពេលប្រទេសខ្លួនចាប់ផ្ដើមជំរុញការអភិវឌ្ឍ មានសមត្ថភាពប្រកួតប្រជែងពិតប្រាកដនោះ សម្ពាធទាំងអស់តម្រង់​លើរុស្ស៊ីក្លាយជា "ឃោឃៅ និងបើកចំហវិញ"។ ចំពោះរូបលោក រាល់វិធានការដាក់ទណ្ឌកម្មរបស់ប្រទេសលោកខាងលិច គឺសុទ្ធតែសំដៅទប់ទល់នឹងការអភិវឌ្ឍរបស់រុស្ស៊ី។ ទោះបីជាយ៉ាងណាក៏ដោយនៅក្នុងបរិបទដែលត្រូវរងវិធានការដាក់ទណ្ឌកម្មជាបន្តបន្ទាប់ពីប្រទេសលោកខាងលិចក៏ដោយ ប៉ុន្តែម៉ូស្គូនៅតែធានាល្អនូវខឿនមីក្រូសេដ្ឋកិច្ចដោយស្ថិរភាព រក្សាកំណើនសេដ្ឋកិច្ច និងដោះស្រាយរាល់បញ្ហាសង្គម។

ប្រធានសភាឌូម៉ាក៏បានអំពាវនាវឲ្យរដ្ឋាភិបាលមានវិធានការតបតវិញឲ្យសមស្របចំពោះបទដាក់ទណ្ឌកម្មរបស់អាមេរិក តម្រង់ទៅលើ​សហគ្រាសរុស្ស៊ីផងដែរ៕

តាម៖ vovworld.vn