leftcenterrightdel
រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មទាំង ១១ ប្រទេសចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងលោកស្រីប្រធានាធិបតីឈីលី Michelle Bachelet នៅពិធីចុះហត្ថលេខា (រូបថត៖ Kyodo)

វៀតណាមគាំទ្ររាល់យន្ដការដែលនាំមកលក្ខណៈងាយស្រួលក្នុងការធ្វើពាណិជ្ជកម្ម

ថ្លែងនៅចំពោះមុខអ្នកសារព័ត៌មាននៅខាងក្រៅនៃព្រឹត្តិការណ៍នេះ លោកអនុរដ្ឋមន្ដ្រីក្រសួងឧស្សាហពាណិជ្ជកម្ម Tran Quoc Khanh បានអោយដឹងថា ប្រទេសជាសមាជិក CPTPP ដែលនៅសល់ចំនួន ១១  បានឯកភាពផ្អាកមាត្រាចំនួន ២០ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី TPP និង CPTPP។ ទន្ទឹមនឹងនោះ ប្រទេសទាំងអស់បានមានការព្រមព្រៀងទ្វេភាគីជាមួយគ្នា ដើម្បីធានានូវផលប្រយោជន៍ និងកាតព្វកិច្ចក្រោយពីចូលរួម CPTPP។

ចំពោះតួនាទីរបស់វៀតណាមក្នុងការ​ “ស្ដារ TPP ឡើងវិញ” លោកអនុរដ្ឋមន្ដ្រីសង្កត់ធ្ងន់ថា វៀតណាមបានធ្វើអ្វីៗដែលផ្ដល់ផលប្រយោជន៍សម្រាប់ប្រទេសជាតិ។ វៀតណាមជាប្រទេសមានខឿនសេដ្ឋកិច្ច “បើក” ដូច្នេះវៀតណាមគាំទ្រទាំងស្រុងចំពោះយន្ដការទាំងឡាយដែលនាំមកលក្ខណៈងាយស្រួលសម្រាប់ពាណិជ្ជកម្មរវាងវៀតណាមជាមួយប្រទេសដទៃទៀត។ នេះគឺជាទស្សនៈ “មុនក៏ដូចជាក្រោយ” របស់វៀតណាម។

CPTPP នឹងផ្ដល់ផលប្រយោជន៍សេដ្ឋកិច្ចសម្រាប់វៀតណាម បន្ទាប់ពីវៀតណាម និងប្រទេសចំនួន ១០ ទើបតែចុះហត្ថលេខាលើ​កិច្ចព្រមព្រៀងនេះ។ កាលពីថ្ងៃទី ៩ មីនា ធនាគារពិភពលោក (WB) បានចេញប្រកាសរបាយការណ៍ថ្មីស្តីពីការ “បះពាល់សេដ្ឋកិច្ច និងបែងចែកចំណូលរបស់ CPTPP៖  ក្នុងនោះវៀតណាមបានទទួលផលប្រយោជន៍សេដ្ឋកិច្ចយ៉ាងច្រើនពី CPTPP"។

យោងតាមរបាយការណ៍របស់ធនាគារពិភពលោក (WB) កិច្ចព្រមព្រៀង  CPTPP នឹងធ្វើឲ្យសេដ្ឋកិច្ចកើនឡើងដោយផ្អែកលើការវិនិយោគ និងនាំចេញរបស់វៀតណាម។ ការវិនិយោគពីបរទេសនឹងកើនឡើងដែលធ្វើឲ្យវិស័យសេវាកម្ម និងលទ្ធភពពលកម្មកើនឡើង។ ក្រុមហ៊ុនឯកជនក្នុងប្រទេសនឹងមានឱកាសជាច្រើន ដើម្បីចូលរួមក្នុងខ្សែចង្វាក់តំលៃសកល ក៏ដូចជាការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម។

CPTPP ត្រូវបានគេរំពឹងថានឹងជំរុញការធ្វើកំណែទម្រង់ក្នុងវិស័យនានាដូចជាការគ្រប់គ្រង ការប្រកួតប្រជែងសេវាកម្ម (សេវាកម្ម​ហិរញ្ញវត្ថុ ទូរគមនាគមន៍) គយ ពាណិជ្ជកម្មអេឡិចត្រូនិច បរិស្ថាន វិនិយោគ ច្បាប់ ទីផ្សារ ៗល៕

បកប្រែដោយ Pham Diep