យោងតាមបេសកជនពិសេសរបស់ប្រធានធិបតីកូរ៉េខាងត្បូងថា៖ ប្រធានាធិបតីអាមេរិកលោក Donald Trump និងថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong- un បានឯកភាពជួបប្រជុំនាខែឧសភាខាងមុខ។ ថ្លែងមតិនាថ្ងៃទី ៨ មិនាទៅកាន់មជ្ឈដ្ឋានព័ត៌មាននៅសេតវិមានបន្ទាប់ពីមានជំនួបជាមួយ លោក Donald Trump និងទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក HR McMaster នោះ នាយកការិយាល័យសន្តិសុខជាតិចំណុះខុទ្ធកាល័យប្រធានាធិបតីកូរ៉េខាងត្បូង លោក Chung Eui-yong បានឲ្យដឹងថា លោក Trump បានឯកភាពទទួលយកសេចក្ដីអញ្ជើញរបស់លោក Kim Jong- un ថានឹងជួបប្រជុំនាពេលខាងមុខនេះ។

leftcenterrightdel
ថ្នាក់ដឹកនាំអាមេរិក - កូរ៉េខាងជើង (រូបថត៖ vnanet.vn)

សេតវិមានបានបញ្ជាក់ថា លោក Donald Trump នឹងទទួលយកសេចក្ដីអញ្ជើញជួបប្រជុំជាមួយលោក Kim Jong- un។ អ្នកនាំពាក្យសេតវិមានលោកស្រី Sarah Sanders នាថ្ងៃទី ៨ មិនាបានលើកច្បាស់ថា៖ លោក Trump នឹងទទួលយកសេចក្ដីអញ្ជើញជួបប្រជុំជាមួយលោក Kim Jong- un នៅទីកន្លែងមួយ ហើយពេលវេលានឹងត្រូវបានកំណត់"។

ក្នុងបម្រែបម្រួលទាក់ទិនមួយទៀត នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Lee Nak-yon នាថ្ងៃទី ៨ មិនា បានអះអាងថា៖ ប្រទេសខ្លួនមិនអាចលុបចោលការដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើងឡើយ ទោះជាប្រទេសនេះទទួលយកកិច្ចសន្ទនាក្ដី។ លោក Lee បានលើកច្បាស់ថា " វិធានការដាក់ទណ្ឌកម្មទាំងនេះ គឺជាសេចក្ដីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ ហើយមិនគួរឲ្យជឿថា អង្គការសហប្រជាជាតិនឹងនាំចេញសេចក្ដីសម្រេចចិត្តបន្ធូរស្រាលដំណោះស្រាយដោយសារតែការសន្ទនាថ្មីទើបនឹងបានចាប់ផ្តើម "៕

តាម៖ vovworld.vn