ព្រឹត្តិការណ៍នេះធ្វើឡើងបន្ទាប់ពីកិច្ចចរចានៅក្នុងវិមានបៃតងនៅរដ្ឋធានីសេអ៊ូល (ប្រទេសកូរ៉េខាងត្បូង) រវាងប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in និង គណៈប្រតិភូជាន់ខ្ពស់របស់កូរ៉េខាងជើង ដែលមកចូលរួមកីឡាអូឡាំពិករដូវរងារឆ្នាំ២០១៨ (Pyeongchang 2018) នៅរដ្ឋធានីសេអ៊ូល។

leftcenterrightdel
លោកស្រី Kim Yoon-jong ជូនសាររបស់រមុខរដ្ឋកូរ៉េខាងជើង លោក Kim Jong-un ដល់ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in (រូបថត៖ dantri.com.vn)

សូមបញ្ចាក់ដែថាលោកស្រី Kim Yoon-jong ដែលជាប្អូនស្រីបង្កើតរបស់ប្រមុខរដ្ឋកូរ៉េខាងជើង លោក Kim Jong-un បានផ្ញើសំបុត្រផ្ទាល់ខ្លួនរបស់ លោក Kim Jong-un ជូនដល់ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in ។

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំកូរ៉េខាងជើងដោយមាន "ការបោះជំហានដ៏ពិសេសមួយ" ។  លោក Moon Jae-in បានអះអាងថា លោកនឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពបន្ថែមទៀតដើម្បីបង្កភាពងាយស្រួលសំរាប់ភាគីទាំងពីរអាចរួមគ្នាសហការយ៉ាងជិតស្និទ្ធ ដើម្បីភាពចម្រុងចម្រើនរួម៕

បកប្រែដោយ Van Hoa