leftcenterrightdel
សន្និសីទរដ្ឋមន្ត្រីការបរទេសស្តីពី ស.ប.ប.ក. បើកជាផ្លូវការនៅទីក្រុង Vancouver កាណាដា

អាមេរិកនិងកាណាដាបានធ្វើជាអធិបតីភាពសន្និសីទលើកនេះ ដោយមានការចូលរួមរបស់តំណាងការទូតនានាមកពីប្រទេសចំនួន ២០ លើពិភពលោក ក្នុងនោះមានរដ្ឋមន្ត្រីការបរទេសចំនួន ១១ រូប។ ភាគីចូលរួមនានាអះអាងនូវភាពចាំបាច់នៃការបន្តដាក់សម្ពាធន៍ និងបទដាក់ទណ្ឌកម្មទៅលើ ស.ប.ប.ក. ដើម្បីទាមទាឲ្យប្រទេសនេះលុបចោល កម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន។ ថ្លែងមតិនៅពិធីបើកសន្និសីទ រដ្ឋមន្ត្រីការបរ ទេសប្រទេសម្ចាស់ផ្ទះ លោកស្រី Chrystia Freeland បានចាត់ទុកថា៖ បណ្ដាប្រទេសចូលរួមសន្និសីទលើកនេះគប្បីខំប្រឹងប្រែងលើកកំពស់ប្រសិទ្ធភាពនៃបទដាក់ទណ្ឌកម្មបច្ចុប្បន្នចំពោះ ស.ប.ប.ក.។ ខណៈពេលនោះ រដ្ឋមន្ត្រីការបរទេស អាមេរិកបានសង្កត់ធ្ងន់ថា៖ ប្រទេសនានាគប្បីបង្កើននូវតំលៃមួយដែល ស.ប.ប.ក. ត្រូវសងសំរាប់ទង្វើរបស់ខ្លួនដល់ពេលណាដែល រដ្ឋអំណាចព្យុងយ៉ាងត្រូវទទួល ព្រមចរចាដើម្បីដំណើរការពិភាក្សាគួរឲ្យទុកចិត្ត។ រីឯខ្លួនវិញ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោកស្រី Kang Kyung-wha បានសម្តែងក្តីសង្ឃឹមថា៖ ការធ្វើអន្តរគមន៍ចូលក្នុងបញ្ហាកូរ៉េខាងជើងនឹងត្រូវបានបន្តបន្ទាប់ពីមហោស្រពកីឡារដូវរងារ Pyeongchang ២០១៨ នាខែកុម្ភៈខាងមុខ៕ 

តាម vovworld.vn