ថ្លែងមតិនៅសន្និសីទព័ត៌មាន ថ្នាក់ដឹកនាំកូរ៉េខាងត្បូង បានបញ្ជាក់ថា លោកត្រៀមជាស្រេចមានជំនួបជាមួយថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong Un ប្រសិនបើនេះជាការចំបាច់ដើម្បីធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ព្រមទាំងសន្យាបង្កើនការខំប្រឹងប្រែងដើម្បីឆ្ពោះទៅរកគោលដៅលុបបំបាត់អាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើង។

leftcenterrightdel
តំណាងទាំងពីររូបរបស់កូរ៉េខាងត្បូង និងកូរ៉េខាងជើង នៅកិច្ចពិភាក្សាកំពូលដែលប្រព្រឹត្តទៅកាលពីថ្ងៃទី៩ មករា ឆ្នាំ២០១៨។ (រូបថត៖ reuters.com)

នាថ្ងៃដដែល កូរ៉េខាងត្បូងបានចាប់ផ្តើមត្រៀមរៀបចំឲ្យកិច្ចពិភាក្សាយោធាដំបូងបង្អស់ជាមួយកូរ៉េខាងជើង ក្រោយរយៈពេល ៣ ឆ្នាំកន្លងទៅ។ នេះគឺជាជំហានមួយបន្តទៀត បន្ទាប់ពីការព្រមព្រៀងសម្រេចបាននៅកិច្ចពិភាក្សាកំពូលដែលប្រព្រឹត្តទៅកាលពីថ្ងៃទី៩ មករា ឆ្នាំ២០១៨ ស្តីពីការដែលកូរ៉េខាងជើងចាត់បញ្ជូនក្រុមកីឡាករទៅចូលរួមការប្រកួតកីឡាអូឡាំពិករដូវរងារ Pyeong Chang ឆ្នាំ២០១៨ នៅកូរ៉េខាងត្បូង៕

បកប្រែដោយ Huyen Trang