leftcenterrightdel
អង់គ្លេសសន្យាគោរពកិច្ចព្រមព្រៀងជាបណ្តោះអាសន្នជាមួយ EU អំពី Brexit (រូបថត៖ vnanet.vn)

អ្នកនាំពាក្យនៃប្រធានគណៈកម្មាធិការអឺរ៉ុប (EC) លោក Margaritis Schinas នាថ្ងៃទី ១១ ធ្នូ បានឲ្យដឹងថា៖ កិច្ចព្រមព្រៀងជាបណ្តោះអាសន្នអំពី Brexit រវាងអង់គ្លេស និង EU គ្មានលក្ខណៈចាប់បង្ខំខាងគត្តិយុត្តិទេ។ ប៉ុន្តែនាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានសន្យាថា៖ រដ្ឋាភិបាលរបស់លោកស្រីនឹងគោរពការសន្យាគិត្យានុភាពនេះ។ មុននេះ នាថ្ងៃទី ៨ ធ្នូ ប្រធាន EC លោក Jean Claude Juncker បានជូនដំណឹងថា៖ បណ្ដាការចរចាអំពី Brexit រវាងអង់គ្លេស និង EU ទទួលបានការបោះជំហានដ៏ពេញលេញដើម្បីបើកចេញដំណាក់កាលទី ២ ដែលនឹងពិភាក្សាអំពីអនាគតនៃទំនាក់ទំនងពាណិជ្ជកម្មជាមួយអង់គ្លេស។ តាមគំរោង កិច្ចព្រមព្រៀងពោលខាងលើនឹងត្រូវបានដាក់ជូនថ្នាក់ដឹកនាំប្រទេសចំនួន ២៧ ដើម្បីពិចារណា និងអនុម័តនៅសន្និសីទកំពូលនាថ្ងៃទី ១៤ និងទី ១៥ ធ្នូ ឆ្នាំ ២០១៧ ខាងមុខនៅទីក្រុង Brussels (បែលហ្ស៊ីក)៕ 

តាម៖ vovworld.vn