leftcenterrightdel
 រូបថត៖ vnanet.vn

ប្រជាពលរដ្ឋ EU និងអង់គ្លេសចំនួន ៤ លាន ៥ សែននាក់ ដែលកំពុងរស់នៅ EU និងអង់គ្លេសមុនពេល Brexit ប្រព្រឹត្តទៅនៅរក្សាសិទ្ធិសារវ័ន្តគឺការធ្វើដំណើរទៅវិញទៅមកសេរី និងប្រកបមុខរបរ។ ក្រៅពីនោះ អង់គ្លេសនឹងកសាងដំណើរមួយដើម្បីទទួលបាន «យន្តការពិសេសរបស់អង់គ្លេស»។ ភាគីទាំងពីរនឹងបន្តពិភាក្សាអំពីសិទ្ធិរបស់ប្រជាពលរដ្ឋតទៅទៀត ដើម្បីធានានូវសិទ្ធិទាំងនេះប្រកបដោយប្រសិទ្ធភាព។ ទីពីរគឺបញ្ហាខ្សែព្រំដែនជាមួយអៀកឡង់។ EU និងអង់គ្លេសឯកភាពជៀសវៀងការកសាងឡើងវិញខ្សែព្រំដែន «រឹង» មួយលើកោះអៀកឡង់។ អង់គ្លេសសន្យានឹងមិនបង្កើតខ្សែព្រំដែន «រឹង» ដើម្បីការពារកិច្ចព្រមព្រៀង «ថ្ងៃសុក្រសុខសាន្តត្រាណ» ឆ្នាំ ១៩៩៨ សំដៅនាំមកនូវសន្តិភាពសំរាប់អៀកឡង់ខាងជើងក្រោយរយៈពេលរាប់សិបទសវត្សជំលោះ ហើយធានាការអភិវឌ្ឍសេដ្ឋកិច្ចនៃកោះអៀកឡង់។ ប្រជាជនដែលរស់នៅអៀកឡង់ខាងជើងជាប្រជាពលរដ្ឋរបស់សាធារណៈអៀកឡង់បន្តទទួលបានសិទ្ធិដូចប្រជាពលរដ្ឋ EU។ ស្តីពីបញ្ហាទូទាត់ហិរញ្ញវត្ថុ ភាគីទាំងពីរបានឯកភាពបញ្ជីរាយនាមបណ្ដាកញ្ចប់ប្រាក់ដែលត្រូវទូទាត់ គោលការណ៍គិតគូតំលៃបណ្ដាកញ្ចប់ប្រាក់ពោលខាងលើ និងលក្ខ័ណ្ឌ ដើម្បីអង់គ្លេសចូលរួមកម្មវិធីចំណុះក្របខ័ណ្ឌហិរញ្ញវត្ថុដំណាក់កាល ២០១៤-២០២០ ក្រោយពីប្រទេសនេះចាកចេញពី EU ជាផ្លូវការ។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត នាថ្ងៃដដែល អង់គ្លេសបានផ្តើមគំនិតអំពីការដោះស្រាយទទួលខុសត្រូវហិរញ្ញវត្ថុជាមួយ EU បន្ទាប់ពី   Brexit គឺតំលៃ ប្រាក់ទូទាត់នឹងប្រហែលជាពី ៣៥ ដល់ ៣៩ ពាន់លានផោនអង់គ្លេស៕

តាម vovworld.vn