leftcenterrightdel
គ្រោះទឹកជំនន់ដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រនៅខេត្ត Papua ភាគខាងកើតឥណ្ឌូណេស៊ី

មុននេះ មជ្ឈដ្ឋានមន្រ្តីខេត្ត PaPua បានប្រកាសមូលហេតុដែលបណ្តាលឲ្យមានគ្រោះទឹកជំនន់នៅខេត្ត Sentani ជិតក្រុង Papap ខេត្ត Jayapura គឺដោយសារតែភ្លៀងធ្លាក់ខ្លាំងនាថ្ងៃទី ១៨ មីនាកន្លងទៅ។ នាបច្ចុប្បន្ននេះ អាជ្ញាធរខេត្ត Papua កំពុងបញ្ជាណែនាំយ៉ាងសកម្មឲ្យផ្នែកអគ្គិសនីខិតខំប្រឹងប្រែងក្នុងការស្ដារឡើងវិញនូវអគ្គិសនីដើម្បីបម្រើប្រជាជនដែលកំពុងរស់នៅជាបណ្តុះអាសន្នក្នុងតង់ សាលារៀន ជាពិសេសគឺនៅមន្ទីរពេទ្យផងដែរ។ ភ្នាក់ងារទទួលបន្ទុកផ្នែកពត៌មាន នៃ​មន្ទី​អគ្គីសនី PaPua លោក Septian Pujiyanto បានឲ្យដឹងថា នៅតែមានទីតាំងមួយចំនួនដែលបណ្តាញអគ្គីសនី មិនអាចស្តារឡើងវិញបានឡើយពីព្រោះហេដ្ឋារចនាសម្ព័ន្ធត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ ហើយទាមទារឱ្យមានការជួយឧបត្ថម្ភពីគ្រឿងចក្រ ក៏ដូចជាកម្លាំងជួយសង្គ្រោះផងដែរ៕

តាម vovworld.vn