ពិធីនេះបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុន សែន, សម្តេច ហេង សំរិន ប្រធានកិត្តយសគណបក្សប្រជាជនកម្ពុជា និងលោកជំទាវ រួមទាំងតំណាស្ថានទូត អង្គការអន្តរជាតិ និងភ្ញៀវកិត្តយសជាច្រើនរូបទៀត។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Vu Quang Minh ក៏អញ្ជើញមានវត្តមានក្នុងពិធីដ៏អធឹកអធមមួយនេះផងដែរ។

leftcenterrightdel
ទិដ្ឋភាពនៃពិធី

អញ្ជើញថ្លែងមតិក្នុងពិធី នាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន បានលើកត្រដែតនូវតួនាទីដ៏ធំធេងរបស់កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានជួយរណសិរ្សសាមគ្គីជាតិសង្គ្រោះកម្ពុជា និងប្រជាជនកម្ពុជាទាំងមូល ផ្តួលរលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃ ៧ មករា បញ្ចប់គ្រាខ្មៅងងឹតបំផុតក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា បើកចេញសម័យថ្មីនៃឯករាជ្យភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអះអាងថា ជ័យជម្នះ ៧ មករា ឆ្នាំ ១៩៧៩ គឺផ្អែកទៅលើកម្លាំងចលករចំនួនពីរ។ ពោលគឺកម្លាំងនៃមហាសាមគ្គីភាពជាតិទាំងមូល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងជួយឧបត្ថម្ភដ៏ឧត្តុងឧត្តមទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពរបស់ក្រុមកងទ័ពស្ម័គ្រចិត្តវៀតណាម។

សូមជម្រាបថា ក្រោយរយៈពេល ៤០ ឆ្នាំនៃការស្ថាបនា និងកសាងប្រទេសជាតិកម្ពុជាទទួលសមិទ្ធផលជាច្រើន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ នាប៉ុន្មានឆ្នាំថ្មីៗនេះ កំណើន GDP របស់កម្ពុជាបានរក្សានៅកម្រិត៧%។ ពីប្រទេសក្រីក្រមួយ កម្ពុជាបច្ចុប្បន្នបានក្លាយទៅជាប្រទេសមានការអភិវឌ្ឍគួរឲ្យកត់សម្គាល់៕

តាម vovworld.vn