ថ្លែងក្នុងពិធីបើកកិច្ចប្រជុំ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅវេណេហ្ស៊ុអេឡា លោក Dao Thanh Chung បានរំលឹកឡើងវិញអំពីប្រវត្តិសាស្រ្តអភិវឌ្ឍន៍របស់អាស៊ានក្នុងរយៈពេល ៥១ ឆ្នាំកន្លងមក ដោយសង្កត់ធ្ងន់លើតួនាទីរបស់វប្បធម៌ ក្នុងការជំរុញទំនាក់ទំនងរវាងបណ្តាប្រទេសអាស៊ានជាមួយគ្នា និងបណ្តាប្រទេសដទៃទៀតនៅក្រៅសមាគម ព្រមទាំងបានអះអាងថា កិច្ចសហប្រតិបត្តិការវប្បធម៌គឺជាស្ពានដើម្បីជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវេណេហ្ស៊ុអេឡា ជាមួយបណ្តាប្រទេសអាស៊ាន។ ឆ្លៀតក្នុងឱកាសនេះ លោកឯកអគ្គរដ្ឋទូតវៀតណាមក៏បានណែនាំអំពីវប្បធម៌របស់ប្រជាជនវៀតណាមផងដែរ។

leftcenterrightdel
រូបថតឧទាហរណ៍ (bvhttdl.gov.vn)

ព្រឹត្តិការណ៍នេះមានការចូលរួមពីសកម្មភាពជាច្រើនដូចជា តាំងពិព័រណ៌ផលិតផលវប្បធម៌ ព្រមទាំងមានការសម្តែងសិល្បៈ និងម្ហូបអាហាររបស់ប្រទេសអាស៊ានចំនួនបី (វៀតណាម ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី) ជាមួយវេណេហ្ស៊ុអេឡា។ ចូលរួមក្នុងទិវាផ្លាស់ប្តូរវប្បធម៌អាស៊ាន - វេណេហ្ស៊ុអេឡាលើកនេះ ស្ថានទូតវៀតណាមបានតាំងបង្ហាញពីផលិតផលដូចជាឧបករណ៍តន្រ្តី សំលៀកបំពាក់ប្រពៃណី គំនូត្បូងពេជ្រនូវរមណីដ្ឋាន វប្បធម៌អរូបីនិងរូបី ដែលត្រូវបានអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌អង្គការសហប្រជាជាតិ (UNESCO) ទទួលស្គាល់  ក៏ដូចជាណែនាំពីម្ហូបអាហារវៀតណាមមួយចំនួនទៀតផង៕

តាម vovworld.vn