leftcenterrightdel
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅរុស្ស៊ីលោក Ngo Duc Manh (រូបថត៖​ vov.vn)

ថ្លែងនៅពិធីប្រារព្ធ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅរុស្ស៊ីលោក Ngo Duc Manh បានអះអាងថា ទិវាគ្រួសារអាស៊ានឆ្នាំ២០១៨ នៅរុស្ស៊ីបានបង្កើតឱកាស សម្រាប់គ្រួសារកម្មាភិបាលការទូតទាំងអស់ខិតមកជិតគ្នាថែមទៀត ដើម្បីខឿនវប្បធម៌អាស៊ានមួយដែលពោរពេញទៅដោយអត្តសញ្ញា។ ឯកអគ្គរដ្ឋទូតលោក Ngo Duc Manh បានអោយដឹងថា៖

     “នេះជាលើកដំបូងដែលទិវាគ្រួសារអាស៊ានត្រូវបានរៀបចំឡើងនៅមជ្ឈមណ្ឌលវប្បធម៌ពាណិជ្ជកម្មហាណូយ-ម៉ូស្គូ។ សកម្មភាពលេងកំសាន្ត និងជួបប្រាស្រ័យក្នុងទិវាបុណ្យនេះ មិនត្រឹមតែរួមចំណែកបង្កើនការយល់ដឹងគ្នារវាងកម្មាភិបាលការទូតនៃប្រទេសអាស៊ានទាំង១០ប្រចាំនៅទីក្រុងម៉ូស្គូប៉ុណ្ណោះទេ ថែមទាំងពង្រឹងចំណងសាមគ្គីភាព មិត្តភាពរវាងប្រជាជនក្នុងសហគមន៍អាស៊ានទៀតផង”៕

តាម vovworld.vn