leftcenterrightdel
នាយករដ្ឋមន្ត្រីចិន លោក Li Kieqang ̣̣(Reuters)

 

ថ្លែងមតិនៅពេលដែលកំពុងធ្វើទស្សនកិច្ចនៅប្រទេសសិង្ហបុរីនោះ នាយករដ្ឋមន្ត្រីចិន លោក Li Kieqang បានលើកឡើងយ៉ាងច្បាស់ថា ក្នុងរយៈពេល ២ ទសវត្សរ៍កន្លងទៅ សេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ ប្រទេសចិនមានក្ដីសង្ឃឹមថា ប្រការនេះនឹងបង្កើតឱកាសដើម្បីសម្រេចបាននូវវឌ្ឍនភាពដ៏សំខាន់ក្នុងដំណើរការពិគ្រោះយោបល់របស់ COC ។

នាខែសីហាកន្លងទៅ អាស៊ាន និងចិនទទួលបានកិច្ចព្រមព្រៀងមួយស្ដីពី "ឯកសារតែមួយ" សម្រាប់ការចរចា COC ។ នេះគឺជាឯកសារមូលដ្ឋានសម្រាប់ការចរចា ដើម្បីកសាង COC ប្រកបដោយភាពជាក់ស្ដែង ប្រសិទ្ធភាព មានសុពលភាព និងសមស្របតាមច្បាប់អន្តរជាតិ ជាពិសេសគឺ អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។

តាម vovworld.vn