leftcenterrightdel
តំណាងទាំងឡាយចូលរួម ACMEX 2018

ក្នុងពិធីបើក ភាគីចិននិងសិង្ហបុរីបានបញ្ជាក់លើសារសំខាន់ និងអត្ថន័យរបស់ ACMEX 2018 សម្រាប់ជម្រុញការផ្លាស់ប្ដូរ និងកិច្ចសហប្រតិបត្តិការលើវិស័យយោធារវាងចិននិងបណ្ដាប្រទេសអាស៊ាន ជាពិសេសគឺកិច្ចសហប្រតិបត្តិការលើសមុទ្រ។ តាមរយៈ ACMEX 2018 ភាគីទាំងឡាយនឹងស្វែងរកយន្តការ វិធានការសហប្រតិបត្តិការក្នុងការស្វែងរក សង្គ្រោះរវាងចិន និងប្រទេសអាស៊ាន ស្វែងយល់ក្រមសម្រាប់ការប៉ះទង្គិច ដោយមិនបានគ្រោងទុកនៅសមុទ្រ (CUES) និងសុក្រិត CUES។ ACMEX 2018 នឹងប្រព្រឹត្តដល់ថ្ងៃ២៨ តុលា៕

បកប្រែដោយ Thuy Anh