នៅក្នុងជំនួបនេះ លោកស្រី Kang បានស្នើសហការជាមួយអគ្គលេខាធិការ Lim និងជាមួយបណ្តាប្រទេសជាសមាជិកអាស៊ាន ជម្រុញកិច្ចសហប្រតិបត្តិការ រវាងប្រទេសកូរ៉េខាងត្បូងជាមួយអាស៊ានលើគ្រប់វិស័យ ដូចជាវិស័យបច្ចេកវិទ្យា ព័ត៌មាន ថាមពល ធនធានទឹក និងគមនាគមន៍ជាដើម។ 

leftcenterrightdel
រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងលោកស្រី Kang Kyung-wha

លោកស្រី Kang ក៏បានសំដែងនូវគោលបំណងចង់រួមសហការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសជាសមាជិកអាស៊ាន ដើម្បីរៀបចំកិច្ចប្រជុំកំពូលពិសេសកូរ៉េខាងត្បូង-អាស៊ានប្រកបដោយជោគជ័យ នាឆ្នាំខាងមុខ។ រីឯខ្លួនវិញ លោក Lim បានវាយតម្លៃខ្ពស់នូវឆន្ទៈរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង សំដៅបង្កើនទំនាក់ទំនងជាមួយអាស៊ាន តាមរយៈគោលនយោបាយឆ្ពោះទៅភាគខាងត្បូង ព្រមទាំង សំដែងក្តីសង្ឃឹមថាជំនួបកំពូលអន្តរកូរ៉េដែលរៀបចំនៅថ្ងៃទី១៨ ខែកញ្ញា ខាងមុខ នឹងទទួលបានលទ្ធផលជាច្រើនផងដែរ៕

តាម vovworld.vn