រដ្ឋមន្រ្តីអាស៊ានទាំងឡាយ និងរដ្ឋមន្រ្តីប្រទេសដៃគូនានាបានបញ្ជាក់ពីអត្ថន័យដ៏សំខាន់នៃកិច្ចប្រជុំទាំងនេះក្នុងការពិភាក្សាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ាន និងប្រទេសដៃគូ ជាពិសេសគឺកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចយ៉ាងទូលំទូលាយតំបន់ (RCEP)។ តាមរយៈកិច្ចពិភាក្សាទាំងឡាយនៃ RCEP អាស៊ានបានបញ្ជាក់ពីតួនាទីស្នូលក្នុងការបង្កើតនិម្មាបនកម្មពាណិជ្ជកម្មថ្មី រួមវិភាគទានដល់ប្រព័ន្ធពាណិជ្ជកម្មពហុភាគី ព្រមទាំងជម្រុញសកលភាវូបនីយកម្មតាមទិសដៅសេរីភាវូបនីយកម្ម និងបង្កលក្ខណៈងាយស្រួលឲ្យការអភិវឌ្ឍពាណិជ្ជកម្ម។

leftcenterrightdel
រដ្ឋមន្រ្តីទាំងឡាយចូលរួមកិច្ចប្រជុំ (រូបថត៖ vnanet.vn)

 

ក្នុងក្របខ័ណ្ឌកិច្ចប្រជុំ AEM 50 រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានទាំងឡាយបានផ្តោតទៅលើបញ្ហាអាទិភាពមួយចំនួនដែលជាសសរស្តម្ភនៃកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មឆ្នាំ២០១៨ របស់អាស៊ាន ពិនិត្យឡើងវិញនូវការអនុវត្តកិច្ចសន្យានៃកិច្ចព្រមព្រៀងទាំងឡាយរបស់អាស៊ាន និងការអនុវត្តបញ្ហាអាទិភាពនៅឆ្នាំ២០១៨ សំដៅឆ្ពោះទៅការកសាងសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ ២០២៥ ឲ្យសម្រេចជាស្ថាពរ។

ក្នុងកិច្ចសហប្រតិបត្តិការនៅក្រៅប្លុក រដ្ឋមន្រ្តីទាំងឡាយបានពិនិត្យឡើងវិញពីលទ្ធផលដែលអាស៊ាន និងប្រទេសដៃគូនានាទទួលបានក្នុងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ាន និងឥណ្ឌា ចិន កូរ៉េខាងត្បូង ជប៉ុន អូស្ត្រាលី នូវែលសេឡង់៕

បកប្រែដោយ Thuy Anh