លោក Nguyen Quoc Dung អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម ប្រធាន SOM ASEAN របស់វៀតណាមសង្កត់ធ្ងន់ថា សកម្មភាពដ៏មានអត្ថន័យនេះសំដៅរំលឹកខួបលើកទី៥១ ទិវាបង្កើតសមាគម និងលើកទី៣ ទិវាបង្កើតសហគមន៍អាស៊ាន និងជាឱកាសដើម្បីសមាជិកអាស៊ានទាំងអស់បង្កើនការយល់ដឹងគ្នាទៅវិញទៅមក ពង្រីកចំណងសាមគ្គីភាព និងមិត្តភាព។

leftcenterrightdel
តំណាងទាំងឡាយដែលចូលរួមទិវាគ្រួសារអាស៊ានឆ្នាំ២០១៨ ថតរូបជាមួយគ្នា

ក្នុងក្របខ័ណ្ឌនៃទិវាគ្រួសារអាស៊ានឆ្នាំ២០១៨ បានប្រព្រឹត្តទៅសកម្មភាពជិះកង់ជាមិត្តភាព ដោយមានការចូលរួមពីតំណាង និងគ្រួសារជិត ២០០ នាក់ និងមានសកម្មភាពសិល្បៈ កីឡា ល្បែងប្រជាប្រិយ និងម្ហូបអាហារផ្សេងៗទៀត។ ជាពិសេស ការប្រឡង “ឯកអគ្គរដ្ឋទូតអាស៊ាននាពេលអនាគត” ទទួលបានការជួយជ្រោមជ្រែងពីកុមារជាច្រើនកុះករ។ ការប្រឡងនេះបានបង្ហាញការយល់ដឹង និងសេចក្តីប្រាថ្នារបស់ជនវ័យក្មេងអាស៊ានអំពីសហគមន៍អាស៊ានមួយប្រកបដោយសន្តិភាព វិបុលភាព ច្នៃប្រឌិត និងនិរន្តភាព៕

បកប្រែដោយ Thuy Anh